ទៅ​អ៊ីអន! ទិញ Xperia ស៊េរី ២ ម៉ូដែល​នេះ ថែម​របស់​ឡើង​ដល់ ១៥០ ដុល្លារ

  • 2018-01-26 07:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពីកំពុង​ប្រូម៉ូសិន​កប់​ក្ដោង​លើ​កាមេរ៉ា និង Lens កាមេរ៉ា ដែល Sabay បាន​ផ្សាយ​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុមហ៊ុន Sony ក៏​កំពុង​លក់​ទូសព្ទ Xperia XZ Premier និង XA1 Ultra ក្នុង​ប្រូម៉ូសិន​ពិសេស​ផង​ដែរ។ ប្រូម៉ូសិន​​​​នេះ​ត្រឹម ៣ ថ្ងៃ​ប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ទី២៦-២៨ មករា នៅ​ផ្សារ​ទំនើប​អ៊ីអន ជាន់​ផ្ទាល់​ដី Daylight Plaza ក្នុង​កម្មវិធី Sony Alpha Festival 2018 ដោយ​រាល់​ការ​ទិញ​នឹង​មាន​បន្ថែម​របស់ ដូចជា៖

  • Sony Xperia XZ Premium ថែម Speaker XB30 តម្លៃ ១៤៩ ដុល្លារ
  • Sony XA1 Ultra ថែម Power Bank និង​កាបូប Sony
Sony Xperia XZ Premium

អ្នក​ស្រី សុន ច័ន្ទដានី តំណាង​ក្រុមហ៊ុន Sony ប្រចាំ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ "Sony Alpha Festival 2018 ជា​កម្មវិធី​ដាក់​លក់​ផលិតផល​ធំ​របស់​ក្រុមហ៊ុន។ អ្នក​មក​ទិញ​ទូរសព្ទ​ក្នុង​កម្មវិធី​យើង នឹង​ចំណេញ​ដល់​ខ្ទង់​រយ​ដុល្លារ។ យើង​គិត​មើល​តែ​ថ្លៃ Speaker មួយ ថ្លៃ ១៤៩ ដុល្លារ បាត់​ហើយហ្នឹង"។

Sony Alpha Festival 2018 ជា​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់ Sony ដែល​មាន​តាំង​លក់​កាមេរ៉ា​ថ្មីៗ គ្រាប់ Lens កាមេរ៉ា ទូរសព្ទ Speaker កាស ក្នុង​តម្លៃ​ពិសេសៗ ថែម​កាដូ និង​ឆ្នោត​ចាប់​រង្វាន់​ធានា​ឈ្នះ ១០០% ខណៈ​អ្នក​ជំនាញ​ថត​រូប និង​វីដេអូ ៥ រូប ក៏​នឹង​ចូលរួម​បង្រៀន​ពី​ក្បួន​ថត​រូប វីដេអូ ស្អាតៗ​ផង​ដែរ។

ការ​ផ្ដល់​ជូន​ទាំង​នេះ មាន​ចំនួន​កំណត់! ព័ត៌មាន​បន្ថែម ចូល​​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វិទូ