មនុស្ស​ស្រី​ដែល​ខាន​រួមភេទ​យូរ គឺ​ងាយ​សម្គាល់​ដឹង​តាមរយៈ​អាការៈ​ទាំងនេះ​

  • 2018-01-27 02:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​យើង​និយាយ​ដល់​ការ​រួមភេទ អ្វី​ដែល​ធ្វើឲ្យ​វា​មានអា​ការៈយ៉ាប់​បំផុត​នោះ​គឺ​ស្ងួត​ខ្លាំង​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​ដែល​មនុស្ស​ស្រី​មិន​បាន​រួមភេទ ឬ​ខាន​រួមភេទ​យូរ យើង​អាច​សម្គាល់​ដឹង​តាមរយៈ​អាការៈ​របស់​ពួកគេ​ខាងក្រៅ​បាន​ដូច​ជា​៖

​មិនសូវ​ស្រឡាញ់​ខ្លួនឯង​

​នៅ​ពេល​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​យូរ ការស្រឡាញ់​ខ្លួនឯង​របស់​អ្នក​អាច​នឹង​ថយចុះ​។ រឿង​នេះ​គឺជា​ការ​ពី​ត​ជាពិសេស​តែ​ម្តង​បើសិន​ជា​អ្នក​ទើបតែ​ខាន​រួមភេទ​មួយរយៈ ខណៈពេល​ដែល​ធ្លាប់តែ​ធ្វើ​វា​ជាប្រចាំ​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​លែងមាន​អ្វី​ទាក់ទាញ ឬ​មិន​មាន​តម្លៃ​អ្វី​ទាំងអស់​។

ឆាប់​ភ្លេចភ្លាំង​ច្រើន​

​ការ​ដែល​មិន​បាន​រួមភេទ​អាច​ប៉ះពាល់​ដល់​ការចងចាំ និង​សមត្ថភាព​ក្នុងការ​ចាំ​រឿង​ជាច្រើន​បាន​។ នៅ​ពេល​អ្នក​មិន​បាន​រួម​ភេទ​រយៈពេល​យុរ វា​អាច​នឹង​ប៉ះពាល់​ដល់​ការគិត​កាន់តែខ្លាំង​។ ជា​លទ្ធផល អ្នកនឹង​ទំនងជា​ចេះ​ផ្តោតអារម្មណ៍ និង​ចងចាំ​រឿង​ជាច្រើន​បាន​ល្អ​ដូច​មុន​ឡើយ​។

កង្វះ​ការ​គេង​

នៅពេល​ខួរក្បាល​កំពុងតែធ្វើការ​ជាប់ វា​អាច​នឹង​ធ្វើ​ឲ្យ​ពិបាក​ផ្ចង់អារម្មណ៍​ទៅលើ​រឿង​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការ​គេង​ផងដែរ​។ ការសិក្សា​បាន​បង្ហាញថា ការរួម​ភេទ​អាច​ធ្វើឲ្យ​មនុស្សគេង​លក់​កាន់តែ​លឿន​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដែរ​។ អ្វី​ដែល​ចម្លែក​នោះ​គឺថា ការ​គិត​អំពី​ការរួម​ភេទ​អាច​ធ្វើឲ្យ​អ្នក​មិន​សូវ​ជា​ចង់​រួមភេទ​ទេ​។

តែងតែ​ឈឺ​ជាប់​

​រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ឆ្គួត​អញ្ចឹង ប៉ុន្តែ​ការ​ដែល​មិន​បាន​រួម​ភេទ​ពិតជា​អាច​បង្កើន​ឱកាស​នៃ​ការឈឺ​មែន ហើយក៏​អាច​ខាត់​អាយុ​ទៀតផង​។ ហេតុផល​នោះ​គឺ​ជាប់​ទាក់ទង​នឹង​ការ​គេង​មិនបាណ​គ្រប់​តែ​ម្តង​។ បើសិន​ជា​អ្នក​មិន​បាន​គេង​គ្រប់​ទេ អ្នកនឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​រួមភេទ​ជា​ទៀងទាត់​គឺ​រស់​បាន​យូរ​ជាង​។​

ការប្រើ​ថ្នាំ​

​ការ​ដែល​លេបថ្នាំ​ច្រើន​អាច​នាំ​ឲ្យ​កើតជា​រឿង​ក្រហលក្រហាយ​ច្រើន​ដែរ​។ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​មាន​ផល​រំខាន​ជា​ការថយចុះ​ចំណង់​ផ្លូវភេទ​។ បើសិន​ជា​អ្នក​មិន​ចង់​ខ្សោយ​ផ្លូវភេទ​ទេ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុនពេល​ចាប់ផ្តើម​លេបថ្នាំ​។

មិនសូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម​ដូច​មុន​

រឿង​នេះ​គឺជា​កត្តា​គួរឲ្យភ្ញាក់ផ្អើ​មួយ​ទៀត​នៃ​ការ​មិន​បាន​រួមភេទ​។ ដើម្បី​បំបែក​មន្តអាគម​ន៍​ជាប់គាំង​ក្នុង​ខ្លួន អ្នក​ត្រូវ​តែ​រស់នៅ​ឲ្យមាន​ការទំនាក់ទំនង​ជាមួ​យ​អ្នកដទៃ ប៉ុន្តែ​ការ​មិន​បាន​រួមភេទ​ពិតជា​អាច​ធ្វើឲ្យ​អ្នក​ចូលចិត្ត​រស់នៅ​តែ​ឯង និង​មិន​និយាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​បាន​។

កាន់តែ​ចាស់​ទៅៗ​

ការដែល​មិន​បាន​រួម​ភេទ​រយៈពេល​យុរ​អាច​ក្លាយទៅជា​រឿង​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង ហើយ​ការតានតឹង​នេះ​អាច​ធ្វើឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​ផង​។ អ្នក​ក៏​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ​នៅពេល​អាយុ​កាន់តែ​ច្រើន​ដែរ​។ វា​ហាក់បីដូចជា​មាន​រឿង​ច្រើនណាស់​ត​កន្ទុយ​គ្នា​នៅពេល​ដែល​ខាន ឬ​មិន​បាន​រួម​ភេទ​រយៈ​យូរ​៕

ចុចអាន៖

ប្រភព ៖ health.com.kh