មុនចូលគេង អ្នកមិនគួរមានទម្លាប់៤នេះឡើយ ទើបសុខភាពរឹងមាំ

  • 2018-01-13 03:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនជា មុនពេលចូលគេង អ្នកមានទម្លាប់ទាំង៤ខាងក្រោមនេះ អ្នកគួរតែកែចោល ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?

១) នៅមុនពេលដែលអ្នកចូលគេង អ្នកមិនគួរញ៉ាំហិរពេក ឬប្រៃពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យវាពិបាករំលាយអាហារ។ ជាពិសេស វាក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។

២) អ្នកក៏មិនគួរញ៉ាំស្រាដែរ ព្រោះវាអាចធ្វើឲ្យរាងកាយអ្នកមិនអាចបញ្ចេញជាតិពុលចេញមកក្រៅផងដែរ។ ជាពិសេស វានឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកធ្លាក់ចុះផងដែរ។

៣) នៅពេលដែលអ្នកពិសារកាហ្វេមុនពេលចូលគេង វានឹងធ្វើឲ្យអ្នកនោមច្រើន។ ដូចនេះ អ្នកនឹងពិបាកគេងលក់ស្រួលណាស់។

៤) មានមនុស្សមួយចំនួននៅមុនពេលដែលចូលគេង តែងតែលេងទូរស័ព្ទ ដើម្បីឲ្យភ្នែកហត់ហើយ ទើបគេង។ ការធ្វើបែបនេះ មិនដល់២ឆ្នាំទេ នឹងធ្វើឲ្យអ្នកម្ញូបលឿនជាមិនខាន៕

ចុចអាន៖

ប្រភព ៖ health.com.kh