រន្ធត់​ណាស់! វីដេអូ​សត្វ​តោ ​​វាយ​ប្រហារ​កូន​ដំរី​ទើប​កើត

  • 2018-01-27 05:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទេសចរ​ម្នាក់ ​នៅ​ប្រទេស​កេនយ៉ា​ បាន​ថត​ជាប់​សត្វ​តោ​ព្យាយាម​វាយប្រហារ​កូន​ដំរី​ ប៉ុន្តែ​បាន​មេ​ដំរី​​ ដេញ​សត្វ​តោ ដើម្បី​ការពារ​កូន។

វីដេអូ​​មិន​ដល់ ​១នាទី បាន​បង្ហាញ​ពី​សត្វ​ដំរី ដែល​មាន​ឈ្មោះថា Nablus ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ដើរ​ជាមួយ​មេ​ដំរី កាល​ពី​ទី 18 ខែ​មករា​ នៅ​តំបន់​អភិរក្ស​​ជាតិ Samburu នៃ​ប្រទេស​កេនយ៉ា។

សត្វ​តោ​មួយ​ក្បាល​បាន​មក​ពី​ខាងក្រោយ​ ហើយ​ព្យាយាម​ចាប់​កូន​ដំរី​ ប៉ុន្តែ Nablus បាន​ប្រតិកម្ម​យ៉ាង​រហ័ស​​តបត​សត្វ​តោ ក្នុង​បំណង​ការពារ​កូន។

ទី​បំផុត ដំរី​ឈ្មោះNablus បាន​ធ្វើ​ឲ្យ​សត្វ​តោ​ភៀសខ្លួន មិន​បាន​ប៉ះពាល់​ដល់​កូន​ដំរី​ដែល​ទើប​កើត​នោះ​ទេ។

នេះ​អាច​ចាត់​ទុក​ថា ជា​លើក​ទី១​ហើយ ដែល​សត្វ​តោ ត្រូវ​បាន​គេ​ចង​ក្រង​ទុក​ជា​ឯកសារ​ និង​ការ​វាយ​ប្រហារ​លើ​កូន​ដំរី នៅ​ក្នុង​តំបន់​អភិរក្ស​ជាតិ Samburu៕

ចង់​មើល​វីដេអូ​នេះ ចុចទៅកាន់ តំណមួយ​នេះ

ប្រភព៖ UPI   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី