ឆ្កែ​ចេះ​ជិះ​រថភ្លើង​រាប់រយ​គីឡូម៉ែត្រ​ដើម្បី​ស្វែងរក​ម្ចាស់​

  • 2018-01-27 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​មែនទែន ដែល​ឆ្កែ​មួយ​ក្បាល​បានធ្វើ​ដំណើរ​តែឯង​តាម​រថភ្លើង​ក្នុង​ចម្ងាយ ផ្លូវ​ដល់​ទៅ ១៨០ គីឡូម៉ែត្រ និង​ថែមទាំង​ចេះ ប្តូរ​ស្ថានីយ​នៅក្នុង​ទីក្រុង​មែន​ឆេ​ស្ទ័​រ (Manchester) ប្រទេស​អង់គ្លេស ទៀតផង​។

​ឆ្កែ​ដែលមាន​ឈ្មោះថា “​ដូ​បឺ​មែន​” (Doberman) ខាងលើនេះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកស្ម័គ្រចិត្ត ដែល​ជឿថា​វា​ជា​ឆ្កែ​អនាថា បន្ទាប់ពី​ប្រទះឃើញ​វា​តែម្នាក់ឯង​នៅ​ម្តុំ​ស្ថានីយ​រថភ្លើង ប័​មីង​ហាំ ញូ​វ ទ្រិ​ត​( Birmingham New Street) ក្នុង​ទីក្រុង​បឺ​មីង​ហែម (Birmingham)​។

​បន្ទាប់ពី​វា​ត្រូវបាន​បញ្ជូនទៅ​ជួប​ពេទ្យសត្វ​សម្រាប់​ការពិនិត្យ គេ​បាន​ប្រទះឃើញ​បន្ទះ​មីក្រូ​ឈី​ប ពាក់​ជាប់​នឹង​វា​។ ហើយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ពី​បន្ទះ​ឈី​ប​នោះបាន​បង្ហាញថា វា​បានធ្វើ​ដំណើរ​ចេញ ពី​តំបន់​ប្រជុំជន​ហាត់​ដឺ​ហ្វៀ​ល (Hudderfield)​។​

​ពួកគេ​បាន​សន្និដ្ឋានថា សុនខ​នេះ​ច្បាស់​ជា​បាន​ផ្លាស់ប្តូរ​ខ្សែ​រថភ្លើង​នៅ​ស្ថានីយ មែន​ឆេ​ស្ទ័​រ ភី​ខេ​ដី​លី ( Manchester Piccadilly) ដែល​ភ្ជាប់​ទីក្រុង​ទាំងពីរ​។ ការធ្វើដំណើរ​នេះ​អាច​ចំណាយ​រហូតដល់ ៧ ម៉ោង​។​

​សូមបញ្ជាក់ថា ឆ្កែ​នេះ​កំពុង​ទទួលបាន​ការមើល​ថែ​ជា​បណ្តោះអាសន្ន​នៅ​មណ្ឌល​សង្គ្រោះ​សត្វ ហៀ​ល​ប្រេ គេ​ណែ​ល ( Hilbrae Kennels) នៅ​ថែ​ល​ហ្វ​ដ (Telford) តំបន់​ស្រប់​សៀ (Shropshire) ហើយ​បុគ្គលិក​នៅ​ទីនោះ​កំពុង​អំពាវនាវ​រក​ម្ចាស់ ដោយ​សង្ឃឹមថា​វា​នឹង​បាន​ជួបជុំ​ម្ចាស់​របស់​វា​វិញ ក្នុងពេល​ឆាប់ៗ​៕

ចុចអាន៖

ប្រភព ៖ rasmeinews