មេ​ធំ Starbucks ចេញ​ប្រកាស​ក្តែងៗ​រឿង Bitcoin ទៅ​ថ្ងៃ​អនាគត

  • 2018-01-28 01:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CEO ក្រុមហ៊ុន​កាហ្វេ​ល្បី​ឈ្មោះ Starbucks លោក Howard Schultz បាន​ជឿជាក់​ថា​នៅ​ថ្ងៃ​ណា​មួយ​ពិភពលោក​នឹង​មាន​ប្រើប្រាស់​​រូបិយប័ណ្ណ​ឌីជីថល ដែល​អាច​យក​ជា​ការ​និង​មាន​ទំនុក​ចិត្ត ប៉ុន្តែ​សូម​បញ្ជាក់​ដោយ​មិនមែន​ជា Bitcoin នោះ​ទេ។

រូបតំណាងលោក Howard Schultz

ថ្លែង​ក្នុង​កិច្ចពិភាក្សា​ពី​ចំណូល​ត្រីមាស​ទី ១ ប្រចាំ​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន លោក Schultz បាន​សង្កត់​ធ្ងន់​ពី​ភាព​មិន​អាច​ទុក​ចិត្ត​បាន​នៃ Bitcoin ហើយ​ប្រាប់​ទៅ​អ្នក​វិនិយោគ​បែប​នេះ​ថា "ខ្ញុំ​ពុំ​មាន​ជំនឿ​ថា Bitcoin អាច​ក្លាយ​ជា​រូបិយប័ណ្ណ​ទទួល​ស្គាល់​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ខាង​មុខ​ឡើយ"។

ទន្ទឹម​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃ​រូបិយប័ណ្ណ​ឌីជីថល​បន្ត​កើត​មាន ម្ល៉ោះ​សម្រាប់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អាមេរិក​មួយ​នេះ ក៏​មាន​បំណង​បង្កើត​នូវ​មធ្យោបាយ​ទូទាត់​សេវាកម្ម​របស់​ខ្លួន​តាម​រយៈ​កាក់ (Online) ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​ការ​លេចចេញ​នូវ​រូបិយប័ណ្ណ​ដែល​ស្រប​ច្បាប់​ណា​មួយ​សិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម