ចំណេះ​ដឹង​បន្ថែម​លើ Lens FE 50mm f/1.8 របស់​ក្រុមហ៊ុន​ Sony

  • 2018-01-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាល​កាមេរ៉ា​ស៊េរី Alpha 7 ប្រភេទ Full-frame CSC (Compact System Camera) មាន​ភាព​ជោគជ័យ​ច្រើន​សម្រាប់​ក្រុមហ៊ុន Sony។ កាមេរ៉ា​ប្រភេទ​នេះ​ផលិត​គុណភាព​ល្អ ទំហំ​តូច​ល្មម ងាយស្រួល​យក​តាម​ខ្លួន បើ​ប្រៀប​នឹង​កាមេរ៉ា DSLR ប្រភេទ Full-frame។ 

ក្រុមហ៊ុន Sony បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោយ​ផ្ដោត​លើ Lens FE ប្រភេទ Full-frame ពីរ​ឆ្នាំ​កន្លង​មក ហើយ​ពង្រឹង​សមត្ថភាព​ទាំង​ប្រព័ន្ធ APS-C E-mount និង Alpha-mount។ 

វត្តមាន Lens ប្រភេទ Full-frame FE 50mm f/1.8 របស់​ក្រុមហ៊ុន​មាន​តម្លៃ​សមរម្យ ហើយ Focal length មាន​លក្ខណៈ​ស្រដៀង​នឹង​ជំនាន់​អ្នក​ប្រើប្រាស់​សម្រាប់​ថត​ភាពយន្ត​។ អស់​ពេល​ជា​ច្រើន​ឆ្នាំ Lens 50mm f/1.8 ប្រើ​ជាមួយ SLR ស្តង់ដារ 35mm ដោយ​ផលិត​បាន​រូបភាព​មាន​គុណភាព​ល្អ និង​អាច​ប្រើ Aperture ធំ ងាយស្រួល​ថត​ពេល​យប់​។ 

បច្ចុប្បន្ន មុខងារ​ពង្រីក​ទិដ្ឋភាព​គុណភាព​ខ្ពស់, ទប់​លំនឹង​លើ​តួ​កាមេរ៉ា​ពេល​ថត និង ISO  ជា​ក្តី​ស្រមៃ​របស់​អ្នក​ថត​វីដេអូ ដូច្នេះ​ការ​ទាក់ទាញ​ពី Prime Lens 50mm មិន​សូវ​ជា​មើល​ឃើញ​ច្បាស់​នោះ​ទេ។ យ៉ាងណាមិញ មិន​មាន​ន័យ​ថា​គ្មាន​គុណសម្បត្តិ​សោះ​នោះ​ដែរ​។

មុខងារ

Lens FE 50mm f/1.8 មាន​ចន្លោះ​ទំនេរ​ជា​ច្រើន​រវាង​ផ្នែក​ភ្ជាប់ (Mount) និង​ផ្នែក​ខាងក្រោយ ដោយ​ក្រុមហ៊ុន Sony បង្កើត​ជំនាន់​នេះ​សម្រប​ទៅ​នឹង Lens SLR។ 

Lens អាច​ប្រើ​លើ​កាមេរ៉ា E-mount APS-C របស់ Sony ដូចជា Alpha 6300 ដែល​មាន​មុំ​ទិដ្ឋភាព​សមមូល​នឹង 75mm សម្រាប់​រូបភាព​មនុស្ស​។ យ៉ាងណាមិញ Lens APS-C E 50mm f/1.8 OSS របស់ Sony មិន​មាន​មុខងារ​ទប់​លំនឹង​កែវ Lens នោះ​ទេ ដែល​ធ្វើ​ឲ្យ FE lens លេចធ្លោ​បន្តិច​។ 

ដូចដឹងស្រាប់ កាមេរ៉ា​ជំនាន់​ទី​ពីរ Alpha 7 មាន​មុខងារ​ទប់​លំនឹង​ស្រាប់​លើ​តួ​កាមេរ៉ា​តែ​ម្តង​។ 

ការរចនា

Lens មាន​ទម្ងន់ ១៨៦ក្រាម ដោយ​ផលិត​ពី​ប្លាស្ទិក ឬ​ជ័រ​ភាគ​ច្រើន​។ នៅ​រង្វង់​កន្លែង​ប្តូរ Focus មាន​ប្រើ​នូវ​ប្លាស្ទិក​ពី​លើ ខណៈ​កន្លែង​ភ្ជាប់​នឹង​តួ​ជា​លោហៈ​។ 

Lens មាន​ទំហំ​តូច​ជាង Lens FE zooms របស់ Sony ហើយ​ពេល​ប្រើ​លើ​តួ Alpha 7 មើល​ទៅ​សាមញ្ញ​។ យ៉ាងណាមិញ ក៏​មិន​តូច​ដល់ Lens FE 35mm f/2.8 និង FE 28mm f/2 Prime របស់ Sony ដែរ ដោយ​ប្រើ​កែវ​រចនា​សម្រាប់​ចម្ងាយ​រង្វង់​ខ្លី​នៃ E-mount។ 

សមត្ថភាព​Focus

Lens ប្រភេទ​នេះ​មាន​ចម្ងាយ Focus ជិត ឬ​តិច​បំផុត ០.៤៥ម៉ែត្រ ហើយ​នៅ​ពី​មុខ Lens ពង្រីក​ថែម​ស្ទើរ​តែ ១សង់ទីម៉ែត្រ ពី​ទីតាំង​ណា​មួយ​។ លក្ខណៈ​បែប​នេះ មិន​ជា​បញ្ហា​សម្រាប់​មុខងារ​ Manual Focus នោះ​ទេ តែ Autofocus (AF) អាច​មាន​បញ្ហា​។ 

សូម្បី​តែ​ពេល​ប្រើ​លើ Alpha 7R II ដោយ​មាន​មុខងារ​ចាប់​ផ្ទៃ​មុខ Autofocus នៅ​តែ​ដំណើរការ​យឺត​។​ Lens មាន​ការ​កំណត់ Focus យឺតយ៉ាវ ដោយសារ Focus motor (បង្វែរ​ចាប់​អ្វីមួយ​) ត្រូវ​ធ្វើ​ចលនា​កែវ​ច្រើន​ជុំវិញ យ៉ាង​ហោច​ណាស់​ក៏​រង់ចាំ ២ វិនាទី​ទម្រាំ Focus ត្រឹមត្រូវ​ ពេល​បែរ​ចេញ​។ 

ពេល​អ្នក​ថតរូប Subject នៅ​ស្ងៀម មិន​បង្ក​ផល​ប៉ះពាល់​ដល់​រូបភាព​ខ្លាំង​នោះ​ទេ ហើយ​ការ Focus ក៏​មាន​ភាព​ត្រឹមត្រូវ​ខ្ពស់​ដែរ ពេល​ប្រើ AF ដោយ​ដាក់​លើ​ទិដ្ឋភាព​មាន​ធាតុ​ខុសគ្នា​ខ្លាំង​។ ថ្មីៗ Lens EF 50mm f/1.8 STM របស់ Canon ក៏​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ដែរ តែ​មាន​លក្ខណៈ​លឿន​ជាង​បន្តិច​។  

អ្នក​អាច​ធ្វើការ Focus លើ Subject ខ្លួនឯង​ដោយ​បង្វិល​រង្វង់​លើ Lens កំណត់​ភាព​ត្រឹមត្រូវ​មួយ​ នោះ​លទ្ធផល​អាច​ប្រសើរ​ច្រើន​។ 

គុណភាព​រូបភាព​

សមត្ថភាព​ Focus របស់ Lens FE 50mm f/1.8 ប្រហែល​ជា​ធ្វើ​អ្នក​ខក​បំណង តែ​គុណភាព​កែវ​ជា​រឿង​ផ្សេង។ រូបភាព​បង្កើត​មក​មាន​គុណភាព​ល្អ សម​នឹង​តម្លៃ​។

ពេល​អ្នក​ថត​ប្រើ Aperture ធំ អាច​កើត​មាន​តំបន់​ក្រៅ Focus ក្នុង Frame អាច​ធ្វើ​ឲ្យ​ខូច​រូបភាព ហើយ​ពិបាក​ក្នុង​ការ​លុប និង​កែតម្រូវ​ពេល​កាត់ត​។ 

ជា​រួម Lens FE 50mm f/1.8 អាច​ផ្តល់​នូវ​រូបភាព​ល្អ អាច​ប្រើ​សម្រាប់​ថតរូប​លក្ខណៈ Portrait និង Street (រូបភាព​តាម​ដង​ផ្លូវ​)។ យ៉ាងណាមិញ Lens ទំនើប​ផ្សេង​ទៀត​ដូចជា Sony FE Planar T* 50mm f/1.4 ZA អាច​ផ្តល់​លទ្ធផល​កាន់​តែ​ប្រសើរ តែ​តម្លៃ​ក៏​ខ្ពស់​ជាង​ដែរ​។

វីដេអូណែនាំបន្ថែម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ ប៊ុនធឿន