កាមេរ៉ាទំនើបបំផុតទើបចេញ ដាក់ឲ្យ Pre-order បញ្ចុះតម្លៃ ២០០ ដុល្លារ តែ ៣ ថ្ងៃគត់នៅអ៊ីអន
- 2018-01-27 02:01:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាទំនើបបំផុតទើបចេញ ដាក់ឲ្យ Pre-order បញ្ចុះតម្លៃ ២០០ ដុល្លារ តែ ៣ ថ្ងៃគត់នៅអ៊ីអន
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្ស Sony ប្រចាំកម្ពុជា បានប្រកាសដាក់ឲ្យ Pre-order លើកាមេរ៉ាស៊េរីថ្មីចុងក្រោយបំផុតដែលគ្មានលក់នៅស្រុកខ្មែរ គឺ Sony A7R IIIម្ដងទៀត កាលពីម្សិលមិញនេះ នៅផ្សារទំនើបអ៊ីអន ជាន់ផ្ទាល់ដី Daylight Plaza ក្នុងកម្មវិធី Sony Alpha Festival 2018 បន្ទាប់ពីដាច់ស្ដុកម្ដងរួចហើយ កាលពីដាក់ឲ្យ Pre-order កាលពីខែធ្នូ មុន។
បើអ្នកកុម្ម៉ង់ទិញស្ដេចកាមេរ៉ា A7R III របស់ Sony ក្នុងកម្មវិធីនេះ នឹងទទួលបានការបញ្ចុះតម្លៃភ្លាម ២០០ ដុល្លារ ថែម Sony Memory 64 GB និងកាបូប Sony មួយ ខណៈដែលតម្លៃកាមេរ៉ាដ៏ទំនើបដែលខ្លាំងខាង Resolution និង Speed នេះ មានតម្លៃពេលកុម្ម៉ង់មុន ៣ ១៩៩ ដុល្លារ (តម្លៃដើម ៣ ៣៩៩ ដុល្លារ)។ ចុចត្រង់នេះ ដើម្បីមើលពីចំណុចខ្លាំងរបស់ A7R III ដែលអ្នកថតរូប/វីដេអូអាជីព និងមិនអាជីពស្ទើរស្រក់ទឹកមាត់គ្រប់គ្នា!
Sony Alpha Festival 2018 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ២៦-២៨ មករា នេះ ជាកម្មវិធីធំប្រចាំឆ្នាំរបស់ Sony ដែលមានតាំងលក់កាមេរ៉ាថ្មីៗ គ្រាប់ Lens កាមេរ៉ា ទូរសព្ទ Speaker កាស ក្នុងតម្លៃបញ្ចុះរាប់រយដុល្លារ ថែមកាដូខ្ទង់រយដុល្លារ និងឆ្នោតចាប់រង្វាន់ធានាឈ្នះ ១០០% ខ្ទង់រយដុល្លារដូចគ្នា ខណៈអ្នកជំនាញថតរូប និងវីដេអូ ៥ រូប ក៏ចូលរួមបង្រៀនពីក្បួនថតរូប វីដេអូ ស្អាតៗផងដែរ។
លម្អិតពីរឿងបញ្ចុះតម្លៃលើអីខ្លះ ថែមកាដូអីខ្លះ និងឆ្នោតផ្សងសំណាងធានា ១០០% ឈ្នះអីខ្លះ សូមចុចលើអត្ថបទខាងក្រោម៖
ការផ្ដល់ជូនទាំងនេះ មានចំនួនកំណត់! ព័ត៌មានបន្ថែម ចូលផេកហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd៕