GraphicsFuzz យក Galaxy S8 មកតេស្តគុណភាព GPU តាម​របៀបថ្មីមួយទៀត

  • 2018-01-28 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អភិវឌ្ឍន៍ GPU driver ធ្វើ​ការ​សាកល្បង Driver របស់​ខ្លួន​ជា​ចំបង ទល់​នឹង​កម្មវិធី និង​ហ្គេម​ពេញនិយម ឬ​ល្បីៗ​ជាច្រើន​។ បញ្ហា​ត្រង់​ថា អ្នក​បង្កើត​កម្មវិធី ត្រូវ​ធ្វើការ​ច្រើន​លើ​បញ្ហា Driver ដើម្បី​ឲ្យ​កម្មវិធី​ពួកគេ​អាច​ដំណើរការ​លើ Device អ្នក​ប្រើប្រាស់​បាន​។

មួយ​ទៀត​ការ​យឺតយ៉ាវ​លើ​កំណែទម្រង់ Android ទៅ​កាន់​អ្នក​ប្រើប្រាស់ អាច​មាន​បញ្ហា​លើ GPU driver មិន​បាន​ឃើញ ដែល​បង្ក​ជា​ភាព​ធ្ងន់ធ្ងរ ដោយសារ​ហ្គេម​មួយ​ចំនួន​ដំណើរការ​ធម្មតា តែ​បញ្ហា GPU driver បង្ហាញ​លើ​របាយការណ៍​មិន​បាន​ត្រឹមត្រូវ នាំ​ឲ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​។

ក្រុមហ៊ុន GraphicsFuzz ជា​ក្រុមហ៊ុន​សម្រាប់​សាកល្បង GPU driver។ ក្រុមហ៊ុន​នេះ​បាន​ប្រើ ShaderTest GLES ជា​ប្រភេទ​កម្មវិធី​មាន​កំណត់​គោលការណ៍ និង​ដំណើរការ​ច្បាស់លាស់ ក្នុង​ការ​សាកល្បង Graphic driver ដោយ​ស្វ័យប្រវត្តិ​។

ពី​មុន​ការ​សាកល្បង GPU ផ្ដោត​លើ​ល្បឿន Render តែ ShaderTest GLES បាន​បន្ថែម​មួយ​ផ្នែក​ទៀត​ដោយ​សាកល្បង​ប្រើ Shader Compiler Quality (កម្មវិធី​ត្រួត​ពិនិត្យ​គុណភាព​)។ ShaderTest GLES មាន​បណ្តាល Shader ជាច្រើន​ផ្ទុក Shader គ្នា​ទៅ​វិញ​ទៅ​មក ប្រើប្រាស់​ដើម្បី Render Frame មួយៗ​។

ទម្រង់ Shader ផ្សេងៗ​ត្រូវ​ទទួល​បាន​ពី Shader មាន​ទំនាក់ទំនង​គ្នា​ដោយ​ប្រើ Semantics-preserving transformations (ការ​កែប្រែ Source code នៃ Shader មាន​ទំនាក់ទំនង​គ្នា ដែល​មិន​ប៉ះពាល់​ដល់​លទ្ធផល Render)។ 

ShaderTest ES កំណត់​បញ្ហា Driver ពេល​

  • ទម្រង់ Shader ត្រូវ​បាន​ច្រានចោល ដោយ Shader compiler របស់ Driver។
  • ទម្រង់ Shader បង្ក​ឲ្យ​ធាតុ​មួយ​ចំនួន​របស់ Driver មិន​ដំណើរការ​។
  • ទម្រង់ Shader មាន​រូបភាព Render ខុសគ្នា​បើ​ប្រៀប​នឹង Shader មាន​ទំនាក់ទំនង​គ្នា​។
  • ទម្រង់ Shader បង្ក​ឲ្យ Driver ប្រើ​មេម៉ូរី​ច្រើន​ជ្រុល​។

ចាប់ផ្តើម​លើ Samsung

Samsung Galaxy S8 មាន​ប្រើ ARM ឬ Qualcomm GPU។ បើ​ពិនិត្យ​មើល​លទ្ធផល​រវាង ARM និង Qualcomm ឃើញ​ថា ARM ហាក់​មើល​ទៅ​ដំណើរការ​ល្អ​ជាង​។ 

ចុចទីនេះដើម្បីពិនិត្យមើលតារាងលម្អិត Samsung Galaxy S8 (ARM, Qualcomm) ពី Graphicsfuzz

តោះ​ពិនិត្យ​មើល​បញ្ហា​ត្រួសៗ

  • បញ្ហា Render Qualcomm ឃើញ​មាន​បញ្ហា ៥ ក្នុង​ការ Render យោង​តាម​តារាង បើ​ប្រៀប​នឹង ARM មាន​តែ​មួយ​។ យ៉ាងណាមិញ Qualcomm មាន​បញ្ហា ២ ដោយ​ពេល​ខ្លះ Shader Compiler មិន​ដំណើរការ​។ 

  • បញ្ហា​មិន​ដំណើរការ​ បញ្ហា​មិន​ដំណើរការ​កើត​មាន​លើ Qualcomm ២៨ និង ARM ១៥។

  • ការ Compile មិន​ដំណើរការ​ ARM driver មិន​ដំណើរការ Compile មួយដង ខណៈ Qualcomm ច្រើន​ដង​។

  • បញ្ហា​ប្រើ Resource (CPU និង RAM) មិន​បាន​ត្រឹមត្រូវ​ បញ្ហា​កើត​មាន​លើ ARM ខណៈ​លើ Qualcomm មិន​មាន​បង្ហាញ​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ medium   ប្រែ​សម្រួល៖ ប៊ុនធឿន