JYP លេង​ធម៌​ក្ដៅ​ចំពោះ​អ្នក​ដាក់​ទំនាយ​ឲ្យ​ Suzy ស្លាប់

  • 2014-11-12 16:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម JYP Entertainment បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​ Seoul Gangnam កាល​ពី​ល្ងាច​ម្សិលមិញ​ ​ដើម្បី​ប្ដឹង​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​ធ្ងន់​ៗ​មក​កាន់​ តារា​ចម្រៀង​របស់​ខ្លួន គឺ​សមាជិក​ក្រុម miss A នាង Suzy។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ MWAVE។

 

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ម្សិលមិញ ​តំណាង​ផលិតកម្ម JYP បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​ ពាក់ព័ន្ធ​រឿង​អ្នក​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​ជីវិត​របស់ Suzy។ អ្នក​តំណាង​រូប​នេះ​បាន​និយាយ​ថា "នេះ​មិន​មែន​ជា​រឿង​ដែល​ពួក​យើង​អាច​អត់ឱន​ឲ្យ​ងាយ​ៗ​ឡើយ។ ដោយ​តារា​របស់​យើង​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង យើង​ត្រូវ​តែ​ចាត់​វិធានការ​ទាមទារ​ឲ្យ​មាន​ការ​កាត់​ទោស​ត្រឹម​ត្រូវ"។​​​

 

កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​សរសេរ​ពាក្យ​ប្រមាថ​ជា​ច្រើន​លើ Twitter របស់​ Suzy រហូត​ដល់​តារា​រូប​នេះ​ទ្រាំ​មិន​បាន​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា "អីចឹង អ្នក​​ចង់​ឲ្យ​ខ្ញុំ​ស្លាប់​មែន​ទេ?”។​ ក្រោយ​មក​ជន​ម្នាក់​នោះ​នៅ​តែ​ចូល​មក​សរសេរ​ជា​ច្រើន​ដង​ទៀត​ថា “មនុស្ស​អាក្រក់​ដូច​អ្នក​ សម​តែ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ … សម​តែ​ខ្ទាត​ចេញ​ពី​វិស័យ​សិល្បៈ"។

 

និយាយ​ពី​ការងារ​សិល្បៈ បច្ចុប្បន្ន​ស្រី​ស្រស់​វ័យ ២០​ឆ្នាំ Suzy កំពុង​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ មាន​ចំណង​ជើង​ថា​ “Dorihwaga” ជាមួយ​តារា​សម្ដែង Ryu Seung Ryong ៕​​

 

អានអត្ថបទ៖ តារា​ចម្រៀង​ស្រី​រូប​ណា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៤​នេះ?

អានអត្ថបទ៖ផ្អើល​អ្នក​ហាត់​ប្រាណ​ដោយ​សារ​សម្រស់​តារា​កូរ៉េ Han Ye Seul

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mwave
អត្ថបទថ្មី