ភស្តុតាង​នៅ​នឹង​ភ្នែក​ iOS 11.2.5 ធ្វើ​ឲ្យ iPhone ដើរ​យឺត​សឹង​គ្រប់​ស៊េរី

  • 2018-01-29 01:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ការ​លេចលឺ​ថា​ជំនាន់ iOS ដែល​យើង​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន អាច​ធ្វើ​ឲ្យ​ល្បឿន​ម៉ាស៊ីន iPhone យឺត​ខុស​ប្រក្រតី។ ដើម្បី​ឲ្យ​ច្បាស់​នឹង​ភ្នែក​ក្រុម​ការងារ iDeviceHelp ក៏​បាន​ចេញ​វីដេអូ​ថ្មី​មួយ​ជុំវិញ​ការ​ប្រៀបធៀប​ពិន្ទុ​វាយ​តម្លៃ​នៃ​ល្បឿន​ដំណើរការ iOS 11.2.5 និង iOS 11.3 Beta

ធ្វើ​ឡើង​លើ​ម៉ាស៊ីន iPhone 6s Plus ចំនួន ២ គ្រឿង, iPhone 7 Plus, iPhone 8 Plus និង iPhone X។ ចំពោះ​ពិន្ទុ​កាន់​តែ​ខ្ពស់ បញ្ជាក់​ច្បាស់​ល្បឿន​ដំណើរការ​ម៉ាស៊ីន​កាន់​តែ​លឿន។​

iPhone 6s Plus:

iOS 11.2.5

  • Single-Core: ៧៧៤ ពិន្ទុ
  • Multi-Core: ៩១៨ ពិន្ទុ

iOS 11.3 Beta

  • Single-Core: ១ ៤០៧ ពិន្ទុ
  • Multi-Core: ២ ៦២១ ពិន្ទុ

iPhone 6s Plus (គ្រឿង​ទី​ពីរ)

iOS 11.2.5

  • Single-Core: ២ ២៤៣ ពិន្ទុ
  • Multi-Core: ៣ ៧០៧ ពិន្ទុ

iOS 11.3 Beta

  • Single-Core: ១ ៩០១ ពិន្ទុ
  • Multi-Core: ៣ ៨១៣ ពិន្ទុ

iPhone 7 Plus

iOS 11.2.5

  • Single-Core: ១ ៦០៩ ពិន្ទុ
  • Multi-Core: ២ ១១៥ ពិន្ទុ

iOS 11.3 Beta

  • Single-Core: ៣ ៥២០ ពិន្ទុ
  • Multi-Core: ៥ ៩៥៣ ពិន្ទុ

iPhone 8 Plus

iOS 11.2.5

  • Single-Core: ៣ ៤០៧ ពិន្ទុ
  • Multi-Core: ៣ ៧៧៨ ពិន្ទុ

iOS 11.3 Beta

  • Single-Core: ៤ ១៨៨ ពិន្ទុ
  • Multi-Core: ៩ ៩០០ ពិន្ទុ

iPhone X

iOS 11.2.5

  • Single-Core: ៤ ១៣១ ពិន្ទុ
  • Multi-Core: ៨ ២១៨ ពិន្ទុ

iOS 11.3 Beta

  • Single-Core: ៤ ២៥៤ ពិន្ទុ
  • Mutli-Core: ១០ ០៤២ ពិន្ទុ

សរុប​លទ្ធផល​ជា​រួម​ម៉ាស៊ីន​សឹង​តែ ៩៩ ភាគរយ ដែល​រត់​លើ iOS 11.2.5 បច្ចុប្បន្ន មាន​ដំណើរការ​យឺត​ជាង​កំណែ​សាកល្បង iOS 11.3 Beta យ៉ាង​ពិត​ប្រាកដ។ ប៉ុន្តែ​សម្រាប់ Apple មិន​ទាន់​បង្ហើប​ប្រាប់​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់ iOS ជំនាន់​ថ្មី​នៅ​ឡើយ ម្ល៉ោះ​ការ​រង់​ចាំ​អាច​នឹង​ដល់ ១ – ២ ខែ​ទៀត​ក៏​ថា​បាន។​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី