កូន​កាមេរ៉ា​តូច Google Clips ថ្លៃ​ដល់ ១ លាន​រៀល តែ​មុខងារ​ក៏ខ្លាំង​មិន​ណយ

  • 2018-01-29 04:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៧ ក្រុមហ៊ុន Google បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កូន​កាមេរ៉ា Clips ព្រម​គ្នា​នឹង​ម៉ូដែល Pixel 2/Pixel 2 XL ហើយ​ទើប​តែ​មាន​លក់​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក នៅ​តម្លៃ ២៤៩ ដុល្លារ

បំពាក់​នូវ​ប្រភេទ​លែន​អាច​ថត​រូប​បែប ១៣០ ដឺក្រេ កាន់​ថ្ម​ដល់ ៣ ម៉ោង គាំទ្រ​ការ​សាក​ USB-C មាន​ប្រព័ន្ធ WiFi&Bluetooth ហើយ​អាច​ថត​វីដេអូ​នូវ​លក្ខខណ្ឌ 15fps។ មាន​អង្គ​ផ្ទុក​ខាង​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ 16GB អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្ទេរ​ចេញ​នូវ​រូបភាព​ទៅ​កាន់​ស្មាតហ្វូន​តាម​រយៈ​ខ្សែ​ឬ​ប្រព័ន្ធ​ឥត​ខ្សែ​បាន​យ៉ាង​ទំនើប។

ក្រៅ​ពី​នោះ​ក៏​មាន​ភ្ជាប់​នូវ​មុខងារ AI អាច​ផ្តិត​យក​រូបភាព​មនុស្ស​ដោយ​ស្វ័យប្រវត្តិ ផ្អែក​តាម​ទម្រង់​មុខ​មនុស្ស​ឬ​ស្នាម​ញញឹម​របស់​ពួក​គេ។ អាច​គាំទ្រ​ប្រភេទ​ម៉ាស៊ីន​ដូច​ខាង​ក្រោម:

  • ស្មាតហ្វូន Pixel គ្រប់​ម៉ូដែល
  • Samsung Galaxy S7/S8 (រត់​លើ Android 7 ឬ​ខ្ពស់​ជាងនេះ)
  • iPhone 6 ឡើង​ទៅ (រត់​លើ iOS 11 ឬ​ខ្ពស់​ជាង​នេះ)

​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម