“The Death Cure” បើក​ឆាក​ជាមួយ​ចំណាត់​ថ្នាក់​លេខ​១​ Box Office តែ​ចំណូល​តិច​ជាង​វគ្គ​មុនៗ

  • 2018-01-29 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​សប្ដាហ៍​ដំបូង​នៃ​ភាពយន្ត​ចុង​ក្រោយ​ក្នុង​សែស្រឡាយ​រឿង "The Maze Runner” បាន​ទទួល​ចំណាត់​លេខ​១ ដោយ​រក​ចំណូល​បាន​​ ២៣,៥​លាន​ដុល្លារ។ ចំនួន​ទឹក​ប្រាក់​នេះ​គឺ​តិច​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​​ ២វគ្គ​ដំបូង​ដោយ "The Maze Runner” រក​ចំណូល​បាន ៣២,៥​លាន​ដុល្លារ និង "The Scorch Trails” រក​បាន ៣០,៣​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​មិន​មាន​លទ្ធភាព​រក​បាន​ដូច​មុន​គឺ​អាច​ដោយ​សារ​តែ មិន​សូវ​បាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​វិភាគ​រឿង ហើយ​បូក​រួម​នឹង​ការ​ពន្យារ​ពេល​ថត​ដោយ​សារ​តែ​តួអង្គ​ឯក តារា​សម្ដែង Dylan O'Brien ជួប​គ្រោះ​ថ្នាក់​ពេល​សម្ដែង ព្រម​ទាំង​តម្រូវ​ការ​នៃ​ភាពយន្ត​បែប​ ក្មេង​ជំទង់​ប្រភេទ​នេះ​មិន​សូវ​ជា​ពេញ​និយម​ប៉ុន្មាន​នោះ​ទេ​សព្វ​ថ្ងៃ។

Dylan O'Brien ក្នុង​រឿង "The Death Cure'

ចំណែក​ឯ​ភាពយន្ត​ជាប់​ចំណាត់​ថ្នាក់​លេខ​២ នោះ​គឺ "Jumaji: Welcome to the Jungle” ដែល​ទទួល​បាន​លេខ​ ១​ កាល​ពី​សប្ដាហ៍​មុន។ សប្ដាហ៍​នេះ "Jumanji” រក​ចំណូល​បាន ១៦,៤​លាន​ដុល្លារ។

ភាពយន្ត "Padmaavat"

ប្លែក​បំផុត​នោះ​ ក្នុង​សប្ដាហ៍​ដដែល​ ភាពយន្ត​បូលីវូដ​ថ្មី "Padmaavat” ក៏​មាន​លទ្ធភាព​ជាប់​ឈ្មោះ​ក្នុង​តារាង Box Office សហរដ្ឋ​អាមេរិក​ផង​ដែរ ដោយ​រក​ចំណូល​បាន ៤,៣​លានដុល្លារ។

នេះ​ជា​បណ្ដា​ភាពយន្ត​ទាំង​១០​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. “Padmaavat” ប្រាក់​ចំណូល ៤,៣​លាន​ដុល្លារ

៩. “Paddington 2” ប្រាក់​ចំណូល ៥,៦លាន​ដុល្លារ

៨. “The Shape of Water” ប្រាក់​ចំណូល ៥,៧​លាន​ដុល្លារ

៧. “Den of Thieves” ប្រាក់​ចំណូល ៨,៤​លាន​ដុល្លារ

៦. “12 Strong” ប្រាក់​ចំណូល ៨,៦​លាន​ដុល្លារ

៥. “The Post” ប្រាក់​ចំណូល ៨,៩​លាន​ដុល្លារ

៤. “The Greatest Showman” ប្រាក់​ចំណូល ៩,៥​លាន​ដុល្លារ

៣. Hostiles ប្រាក់​ចំណូល ១០,២​លាន​ដុល្លារ

២. Jumanji: Welcome to the Jungle ប្រាក់​ចំណូល ១៦,៤​លាន​ដុល្លារ

១. Maze Runner: The Death Cure ប្រាក់​ចំណូល ២៣,៥​លាន​ដុល្លារ

បណ្ដា​ Trailers ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ