“Star Wars: The Last Jedi” រកចំណូលបានជាង២០០លានដុល្លារសប្ដាហ៍ដំបូង បំបែកកំណត់ត្រាជាច្រើន
- 2017-12-18 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Star Wars: The Last Jedi” រកចំណូលបានជាង២០០លានដុល្លារសប្ដាហ៍ដំបូង បំបែកកំណត់ត្រាជាច្រើន
ចន្លោះមិនឃើញ
បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរទីបំផុតភាពយន្ត "Star Wars” វគ្គថ្មីបានចាប់ផ្ដើមដាក់បញ្ចាំងជាផ្លូវការ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទាំងពិភពលោក។
“The Last Jedi” រកចំណូលបានដល់ទៅ ២២០លានដុល្លារឯណោះ សម្រាប់នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលបីថ្ងៃដំបូង។ ដោយសារតែភាពយន្តនេះមានអ្នកតានដាន និងរង់ចាំទស្សនាជាច្រើន ទូទាំងពិភពលោក ហេតុដូច្នេះហើយទើបមានលទ្ធភាពរកចំណូលបានកប់ក្ដោងយ៉ាងនេះ។ បើយើងគិតពីចំនួនប្រាក់ចំណូលសរុបទូទាំងពិភពលោកវិញ "The Last Jedi” រកចំណូលបានដល់ទៅ ៤៥០លានដុល្លារឯណោះ។
ចំនួនយ៉ាងច្រើនបែបនេះ គឺដោយសារ អ្នកគាំទ្រជាច្រើនបានមកទស្សនាភាពយន្តនេះយ៉ាងតិចពីរទៅបីដង បន្ទាប់ពីរឿងនេះបានចាប់ផ្ដើមដាក់បញ្ចាំង។
ភាពយន្តនេះ ជាភាពយន្តទី៤ក្នុងប្រវត្តិសាស្ត្រដែលរកចំណូលបានជាង ២០០លានដុល្លារក្នុងរយៈពេលតែបីថ្ងៃដំបូងចុងសប្ដាហ៍។
ទោះបីជាភាពយន្តនេះរកចំណូលបានយ៉ាងច្រើនក៏ដោយ ក្នុងនោះមានអ្នកគាំទ្រសែស្រឡាយភាពយន្តនេះខ្លះៗ មិនពេញចិត្តភាពយន្តនេះ ដោយគិតថាសាច់រឿងនេះមានលក្ខណៈរាក់កំផែលនិងមិនសមរម្យនៅផ្នែកខ្លះៗ៕
ហើយនេះជាបណ្ដាភាពយន្តដែលរកចំណូលបានច្រើនជាងគេទាំង១០៖
១០. "Lady Bird" ប្រាក់ចំណូល ២,១លានដុល្លារ
៩. "Murder on the Orient Express" ប្រាក់ចំណូល ២,៥លានដុល្លារ
៨. "The Disaster Artish" ប្រាក់ចំណូល ២,៦លានដុល្លារ
៧. "Thor: Ragnarok" ប្រាក់ចំណូល ៣លានដុល្លារ
៦. "Daddy's Home 2" ប្រាក់ចំណូល ៣,៨លានដុល្លារ
៥. "Justice League" ប្រាក់ចំណូល ៤,២លានដុល្លារ
៤. Wonder ប្រាក់ចំណូល ៥,៤លានដុល្លារ
៣. "Coco" ប្រាក់ចំណូល ១០លានដុល្លារ
២. "Ferdinand" ប្រាក់ចំណូល ១៣,៣លានដុល្លារ
១. "Star Wars: Episode VII – The Last Jedi" ប្រាក់ចំណូល២២០លានដុល្លារ
បណ្ដា Trailer ភាពយន្តចំណូលថ្មី៖
អានអត្ថបទ៖
មិនគួរឲ្យជឿ! តុក្កតា The Simpsons ទស្សន៍ទាយត្រូវទៀតហើយ
ក្ដៅៗ តួអង្គ X-Men និង Fantastic Four ត្រឡប់មកកាន់ Marvel ជាផ្លូវការហើយ!
តួអង្គស្រីអាស៊ីដំបូងបំផុត បង្ហាញខ្លួនក្នុងខ្សែរឿង Star War