រថភ្លើងលើអាកាសគ្មានមនុស្សបើកដំបូងបង្អស់នៅកម្ពុជា មានល្បឿនពិសេសមិនធម្មតា

  • 2018-01-29 06:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ ​និងអង្គការ​ JICAរបស់​ជប៉ុន ​បាន​កំពុង​សិក្សា​ដើម្បី​សាងសង់​ផ្លូវរថ​ភ្លើង​លើ​អាកាស​ដំបូង​បង្អស់នៅ​កម្ពុជា​។ ​តាមប្រភព​ពីក្រសួង​កន្លង​មក​បាន​អះអាង​ថា ​រថ​ភ្លើង​ជា​ប្រភេទ​រថភ្លើង​ AGT ដែល​មាន​ល្បឿន​លឿន​ពិសេស​មួយ​សម្រាប់​រត់​នៅ​ទីប្រជុំជន​ ខណៈ​ដំណើរ​ការ​ដោយ​គ្មាន​មនុស្ស​បើក​។

(រូបតំណាង)

​លោក​ វ៉ា ស៊ឹមសូរិយា ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ក្រសួង​សាធារណការ​ បាន​ប្រាប់ Sabay ​បច្ចុប្បន្ន​គម្រោង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សានៅឡើយ។ ចំពោះ​ការចាប់​ផ្ដើម​សាងសង់​នៅ​ពេល​ណា​នោះ​ លោក​ក៏មិន​ទាន់ដឹង​ច្បាស់​ផង​ដែរ។​

​ជាមួយ​គ្នានេះ ​រថភ្លើង​លើអាកាស​ថ្មីបំផុត​នៅកម្ពុជា ​អាចនឹង​រត់ក្នុង​ល្បឿន​ចន្លោះ​ពី ៣៥ ទៅ ៤០គីឡូ ក្នុង​មួយ​ម៉ោង​។ ​នេះបើ​តាម​អ្នកនាំ​ពាក្យ​បញ្ជាក់​។

(រូបតំណាង)

​បន្ថែម​ពីនេះ ​កន្លងមក​ក្រសួង​ធ្លាប់​បង្ហាញ​ផែនការ​មេ​លើ​គម្រោង​រថភ្លើង​លើអាកាស​នេះ អាចរត់លើផ្លូវ៣ខ្សែ រួម​មា​ន៖ ​

ខ្សែទី១- ​ពីចំណុច​មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២- ​ពីមហាវិថី​ព្រះមុនីវង្ស​ រត់​ស្រប​ផ្លូវរថភ្លើង​រួចបត់​ឆ្វេងតាម​ផ្លូវតាំង​កសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣- ​ពីផ្សារថ្មី​ វិថី​ហ្សាល​ដឺហ្គោល​ វិថី​ព្រះមុនីរ៉េត​ ផ្លូវវេង​ស្រេង​ រង្វង់មូល​ចោមចៅ​ បត់មក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត