បឹងកេត បាន​ត្រឹម​ស្មើ​ Laos Toyota ៣-៣

  • 2018-01-29 13:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ បឹងកេត​ បាន​យក​ឈ្នះ​​ក្រុម​របស់​​ឡាវ​ Laos Toyota FC ដោយ​លទ្ធផល ៣-៣ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់​លំដាប់​ទី​២​របស់​អាស៊ី​​ AFC Cup នៅ​ពហុកីឡដ្ឋាន​ជាតិ​ ប៉ុន្តែ​ក្រុម​​​កម្ពុជា​​នេះ​​នឹង​​ប្រកួត​ទាំង​ស្រពិចស្រពិល​។

៣​គ្រាប់​របស់​ជើងឯក​កម្ពុជា បឹងកេត ដោយ​បាន​​ខ្សែប្រយុទ្ធ Maycon ២​គ្រាប់​ នៅ​នាទី​ទី​៦ក្នុង​វគ្គ​ទី​មួយ​ និង​នាទី​ទី​៥៣ ក្នុង​វគ្គ​ទី​ពីរ​ ហើយ​១​គ្រាប់​ទៀត​រក​បាន​​ដោយ​ប្រធាន​ក្រុម​ ឃួន ឡាបូរ៉ាវី នៅ​នាទី​៦០​នៃ​វគ្គ​ទី​ពីរ។ ៣​​គ្រាប់ Laos Toyota ដោយ​ប្រធាន​ក្រុម Kazou នៅនាទី​ទី​ ៣១ និង​នាទី​ទី៨៧ ហើយ​​​​កីឡាករ Pouda រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៧៩៕ ​៕

ក្រុម​បឹងកេត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម