ម្ចាស់​ជើង​ឯក​ Tiger Street ​មណ្ឌល​ទី២​ កីឡាករ​អាយុ​ច្រើន​មែន​ តែ​បច្ចេកទេស​លេង​មិន​ធម្មតា​

  • 2018-01-30 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទាត់​ ABA (A)​ ថា​ ការ​ឈ្នះ​ជើង​ឯក​ Tiger Street Football Festival 2018​ នៅ​មណ្ឌល​ទី២​ ខេត្ត​កំពង់ស្ពឺ​ ថ្ងៃ​អាទិត្យ​ កន្លង​ទៅ​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ពួកគេ​ ព្រោះ​មិន​ដែល​បាន​ចូលរួម​លេងជា​មួយ​គ្នា​ក្នុង​ព្រឹត្តិការណ៍ធំ​បែប​នេះ​ទេ។​

ក្រុម​ ABA(A) ពេលឈ្នះជើងឯក

លោក​ អូ​ សាំហុាំង ប្រធាន​ក្រុម​ ABA (A) បាន​ឲ្យ​ដឹង​ថា​ ក្រុម​ទាំង​មូល​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ឈ្នះ​ជើង​ឯក​នៅ​មណ្ឌល​ទី២​នេះ​ ព្រោះ​ត្រូវ​ឆ្លង​ឧបសគ្គ​ច្រើន​មែនទែន​ទម្រាំ​ឈ្នះ​ដូច​នេះ។​ ពួកគេ​ត្រូវ​លេង​រហូត​ដល់​ទៅ៥ប្រកួត​ទើប​ឈ្នះ​ជើង​ឯក​ ខណៈ​ការ​ប្រកួត​ត្រូវ​បន្ត​រហូត​ និងបាន​សម្រាក​ត្រឹម​កន្លះ​ម៉ោង ឬ​មួយ​ម៉ោង​ប៉ុណ្ណោះ​ប្រកួត​ទៀត​ហើយ។​

ទោះ​មាន​ឧបសគ្គ​ច្រើន​ដូច​នេះ​ក្ដី​ ប៉ុន្តែ​ដោយ​ការ​សហការ​គ្នា​បាន​ល្អ​ ចេះ​ស្ដាប់​គ្នា​ និង​លេង​យល់​ចិត្ត​គ្នា​ផង​នោះ​ ទើប​សម្រេច​បាន​លទ្ធផល​ល្អ​ដូច​នេះ។​ ជ័យជម្នះ​ខាង​លើ​នេះ​ចាត់​ទុក​ជា​ប្រវត្តិ​តែ​ម្ដង​ ព្រោះ​ពួកគេ​មិន​ដែល​បាន​បង្កើត​ជា​ក្រុម​លេង​ពានរង្វាន់​ធំ​ៗ​ដូច​នេះ​ពី​មុន​មក​ឡើយ។​

ទិដ្ឋភាពពេលប្រកួត

សម្រាប់​ការ​ត្រៀម​ខ្លួន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Tiger Street Football Festival 2018​ ខែ​មិនា​ ខាង​មុខ​នៅ​រាជធានី​ភ្នំពេញ​នោះ​ ម្ចាស់​ជើង​ឯក​ខាង​លើ​ក៏​បារម្ភ​ពី​បញ្ហា​កម្លាំង​ផង​ដែរ​ ព្រោះ​កីឡាករ​ភាគ​ច្រើន​មាន​អាយុ​ច្រើន​ទៅ​ហើយ​ ខណៈ​ពួក​គេគឺ​ជា​អ្នក​ធ្វើ​ការ​មិន​ជា​អ្នក​លេង​បាល់​ច្រើន​ដូច​ក្រុម​ដទៃ​នោះ​ទេ​ ប៉ុន្តែ​នឹង​ខំប្រឹង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ផ្លាក​ប្រាក់រង្វាន់ក្រុមនិមួយៗ

ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Tiger Street Football Festival 2018​ មណ្ឌល​ទី២​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ចប់​ទៅ​ហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៨​ មករា​ ២០១៨​នេះ​ ដោយ​ក្រុម​លេខ១​ បាន​ទៅ​លើ​ ABA(A)​  ក្រុម​លេ២​ បាន​ទៅ​លើ​ Vitou MK​ និង​លេខ៣​ បាន​ទៅ​លើ​ក្រុម​ Black Lion​ ហើយ​ក្រុម​ទាំង​នេះ​នឹង​បន្ត​ទៅ​វគ្គ​ផ្ដាច់​នៅ​ភ្នំពេញ​ខែ​មិនា​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​