មិនធម្មតា ឈុតថ្មីរបស់ Rihanna ច្នៃដោយត្បូងគ្រីស្តាល់រាប់សែនគ្រាប់
- 2018-01-30 02:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា ឈុតថ្មីរបស់ Rihanna ច្នៃដោយត្បូងគ្រីស្តាល់រាប់សែនគ្រាប់
ចន្លោះមិនឃើញ
បើសិនជាគិតឲ្យបានដិតដល់ Rihanna គឺជាតារាចម្រៀងមួយរូប ដែលស្លៀកពាក់ឈុតស្អាតនិងអស្ចារ្យជាងគេ នៅក្នុងកម្មវិធី Grammy Awards កាលពីម្សិលមិញនេះ ខណៈពេលនាងចេញសម្ដែងបទ "Wild Thoughts” ជាមួយ DJ Khaled និង Bryson Tiller។
ឈុតសម្លៀកបំពាក់ដែលនាងនិងអ្នករាំស្លៀកពាក់គឺមានពណ៌រាងផ្កាឈូកចាស់បន្តិច និងមានភ្ជាប់ជាមួយត្បូងជាច្រើនសម្រាប់ឈុតរបស់ Rihanna ផ្ទាល់តែម្ដង។
អ្នកតុបតែងផ្ទាល់ខ្លួនរបស់ Rihanna លោក Mel Ottenberg បានអរគុណទៅដល់អ្នកច្នៃម៉ូដលោក Adam Selman ដែលបានតុបតែង ឈុតដ៏ស្រស់ស្អាតនេះនិងបានបង្កប់ត្បូងគ្រីស្តាល់ដល់ទៅ ២៧ម៉ឺន៥ពាន់ត្បូង។
នៅក្នុងកម្មវិធី Grammy Awards នោះដែរលោក Ottenberg ក៏បានបញ្ជាក់នៅក្នុង Instagram Stories ខ្លួនឯងដែរថា ឈុតពណ៌ផ្កាឈូកនេះមានត្បូង ៥ម៉ឺនច្រើនជាងឈុតដែលនាងស្លៀកចូលរួមកម្មវិធី CFDA កាលពីឆ្នាំ ២០១៤ ទៅទៀត៕
អានអត្ថបទ៖
Rihanna ចង់ឲ្យបញ្ចប់ហិង្សាដោយប្រើកាំភ្លើង ក្រោយជួបហេតុការណ៍រន្ធត់ស្លាប់ប្អូនម្នាក់
រន្ធត់...សាច់ញាតិម្នាក់របស់ Rihanna ត្រូវបានគេបាញ់សម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយ
កប់! មកដឹងពីតម្លៃខ្លះៗរបស់កាបូបដែល Rihanna ធ្លាប់ប្រើ