ប្រាប់​ហើយ ផ្លូវ​​សាធារណៈ​មិនមែនកន្លែង​ប្រណាំង​រថយន្តទេ

  • 2018-01-31 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ថ្មី​ៗ​សម័យ​បច្ចុប្បន្ន​សុទ្ធតែ​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​សម្រួល​ដល់​ការ​បើកបរ​ ​និង​ជួយ​បង្កើន​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ ​ហើយ​ជា​ពិសេស​មាន​ម៉ាស៊ីន​ខ្លាំង​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​និយម​ល្បឿន​លឿន។

ទន្ទឹម​នឹង​បច្ចេកវិទ្យា​រថយន្ត​ទំនើប​ ​អ្នក​ជំនាញ​ឡាន​ ​២០​ ​ឆ្នាំ​ ​មក​ពី​អូស្ត្រាលី​​​មួួ​យ​រូប​បាន​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​ ​គឺ​ជា​រឿង​បន្ទាប់​បន្សំ​សម្រាប់​ជួយ​សម្រួល​ការ​បើកបរ​ ​ក៏​ដូច​ជា​កត្តា​សុវត្ថិភាព​ពេល​មាន​អាសន្ន​ ​ប៉ុន្តែ​ការ​គោរព​ច្បាប់​ ​និង​បទ​ពិសោធន៍​ក្នុង​ការ​បើកបរ​ទើប​ជា​រឿង​សំខាន់។

អ្នក​ជំនាញ​ដដែល​និយាយ​ច្បាស់​ថា​ ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ ​គឺ​ត្រូវ​ធ្វើ​តែ​នៅ​លើ​ផ្លូវ​ប្រណាំង​ ​ឬ​ទីលាន​សម្រាប់​រត់​ឡាន​ល្បឿន​លឿន​ប៉ុណ្ណោះ។ ចំពោះ​ការ​បើកបរ​លើ​ផ្លូវ​សាធារណៈ​ ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​គោរព​តាម​ច្បាប់​កំណត់​របស់​ប្រទេស​នានា​ ​ព្រោះ​ដើម្បី​រក្សា​សុវត្ថិភាព​ខ្លួន​ឯង​ ​និង​អ្នក​ដទៃ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ