ឈប់ច្រឡំទៀតទៅ! ល្បឿន CPU កាន់តែធំមិនប្រាកដថាលឿននោះទេ
- 2018-02-01 04:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ច្រឡំទៀតទៅ! ល្បឿន CPU កាន់តែធំមិនប្រាកដថាលឿននោះទេ
ចន្លោះមិនឃើញ
Clock Speed ជារង្វាស់នៃល្បឿនរបស់អង្គគណនាលើឧបករណ៍អេឡិចត្រូនិកមានដូចជាស្មាតហ្វូននិងកុំព្យូទ័រ។ ខ្នាតរបស់វាត្រូវបានគេគិតជា Megahertz ឬ Gigahertz ខណៈ ១ Megahertz ស្មើនឹង ១ លានលានខួបក្នុងមួយវិនាទី ខណៈ ១ Gigahertz ស្មើនឹងមួយប៊ីលានខួបក្នុងមួយវិនាទី។
បែបនេះមានន័យថា 1.8GHz ល្បឿនរង្វិលខ្ពស់ជាង ២ ដងធៀបនឹងអង្គគណនា 900MHz។ យ៉ាងណាមិញយើងក៏មិនអាចសម្គាល់ទំហំតួលេខធំតូច ថាមានល្បឿនខ្ពស់ទាបជាងគ្នានោះដែរ ដោយវាក៏ផ្អែកទៅលើរង្វិលនៃខួប (Cycle)។
ឧបមាថាអង្គគណនា (CPU) មួយមានល្បឿន 1.8GHz រង្វិល ៤ ខួប ស្របពេល 900MHz រង្វិល ៦ ខួប បែបនេះទំហំ 1.8GHz ក៏លឿនជាង ២ ដងធៀបនឹង 900MHz ផ្ទុយទៅវិញបើ CPU ល្បឿន 1.8GHz បន្ថែមចំនួនខួបកាន់តែខ្ពស់ ម្ល៉ោះរង្វាស់នៃដំណើរការក៏ត្រូវយឺតជាងមុនបន្តិចដែរ។ សរុបរួមបើអង្គគណនានោះមានល្បឿនខ្ពស់ហើយ អមនឹងចំនួនខួបតិចថែមទៀត នោះជាអ្វីដែលអតិថិជនគ្រប់គ្នាចង់បាន។
ទៀតសោតអ្នកប្រើប្រាស់ក៏ត្រូវបញ្ឈប់ការភ័ន្តច្រឡំក្នុងការប្រៀបធៀបល្បឿន CPU ស្មើនឹងល្បឿនកុំព្យូទ័រទាំងមូល ព្រោះល្បឿនដំណើរការនៃម៉ាស៊ីនបង្គំឡើងដោយ Bus Speed, ទំហំ Cache, ទំហំ RAM និងល្បឿននៃ HDD ឬ SSD បន្សំមួយចំណែកទៀត។
ប្រភព:https://techterms.com/definition/clockspeed
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: