ញញឹមបិទមាត់មិនជិតទៀតហើយ! អាចមានរថភ្លើងលើអាកាសពីភ្នំពេញ ទៅព្រែកព្នៅ

  • 2018-02-01 03:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន-កម្ពុជា ហៅ​កាត់ (JICA) កំពុង​សិក្សា​លើ​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស ដែល​គ្មាន​អ្នក​បើក ដូចនៅ​ប្រទេស​ជប៉ុន ពី​ភ្នំពេញ ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី (មរតកតេជោ) នៅ​ព្រែកព្នៅ ​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ។  នេះ​បើ​តាម​ឯកឧត្ដម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ នៅក្រុង​បាត់​ដំបង។

បច្ចុប្បន្ន​នេះ ក្រសួង​សាធារណការ ក៏មាន​គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​ស្វ័យ​ប្រវត្តិ (AGT) ចំនួន ៤​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​​ដូចជា មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត(ផ្លូវ​លេខ ២១៧) ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ មាន​ប្រវែង​សរុប ១៨​គីឡូម៉ែត្រ។ គម្រោង​​ទាំង​អស់​នេះ (JICA) កំពុង​តែ​សិក្សា​នៅ​ឡើយ មិន​ទាន់​បញ្ជាក់​ពី​គម្រោង​ថវិកា និង​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​សាងសង់​នៅ​ឡើយ​ទេ៕

រូបតំំណាង

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី