តួ​រឿង​ "Fifty Shade” ឆ្លើយ​តប​នឹង​សំនួរ​អ្នក​គាំទ្រ​ ថា​រឿង​ថ្មី​នឹង​មាន​ឈុត​ក្ដៅ​សាច់​ច្រើន​ឫអត់

  • 2018-02-01 06:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Jamie Dornan ដែល​ប្រិយមិត្ត​ជា​ច្រើន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ជា​តួ Christian Grey នៅ​ក្នុង​ស៊េរី​រឿង "Fifty Shade” បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Ellen DeGeneres Show កាល​ពី​ម្សិល​មិញ​នេះ​ដោយ​បាន​លើក​ឡើង​ពី​រឿង​អស់​សំណើច​ជា​ច្រើន។

តារា​សម្ដែង Jamie Dornan

ក្នុង​ឱកាស​នោះ​ Ellen បាន​និយាយ​​បែប​កំប្លែង​ពី​បទ​ពិសោធន៍​មួយ​ ពេល​នាង​កំពុង​តែ​មើល​រឿង "Fifty Shade of Grey” ចំ​ឈុត​ឆាក​រោល​រាល​ ហើយ​ស្រាប់​តែ​ចុងភៅ​របស់​នាង​ដើរ​កាត់។ ពេល​នោះ​ Ellen និយាយ​ថា​ប្រហែល​ជា​ចុងភៅ​គិត​ថា​នាង​កំពុង​តែ​មើល​ភាពយន្ត​អាស​អាភាស​ហើយ ព្រម​ទាំង​និយាយ​ថា ចុងភៅ​ម្នាក់​នោះ​ដើរ​កាត់​បន្ទប់​នាង​ចំ​ពេល​​ដែល​នាង​មិន​ចង់​ឲ្យ​ដើរ​កាត់​តែ​ម្ដង និយាយ​ទៅ​គឺ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់។

Jamie Dornan នៅ​ក្នុង​កម្មវិធី Ellen Show

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ពី​ការ​សម្ភាសន៍​នោះ​គឺ​ពេល​ Jamie លើក​ឡើង​ពី​មតិ​របស់​អ្នក​គាំទ្រ​ស៊េរី​រឿង "Fifty Shade” ជា​ច្រើន​រូប​សាក​សួរ​លោក​ថា​តើ​ភាពយន្ត​វគ្គ​ថ្មី​នេះ​នឹង​មាន​ឈុត​ឆាក​ក្ដៅ​សាច់​ច្រើន​ជាង​មុន​ឫ​អត់។​ តារា​រូប​នេះ​បាន​និយាយ​ទាំង​អស់​សំណើច​ថា ឈុត​ឆាក​ក្ដៅ​សាច់​វា​ពិត​ជា​មាន​ ប៉ុន្តែ​លោក​មិន​បាន​កំណត់​ម៉ោង​ថា ឈុត​ឆាក​ទាំង​នោះ​មាន​រយៈ​ពេល​វែង​ជាង​ ឫ​ច្រើន​ឈុត​ជាង​វគ្គ​មុនៗ​នោះ​ទេ ប៉ុន្តែ​វា​មាន​ឈុត​ឆាក​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ជាង​ឈុត​ក្ដៅ​សាច់។

Jamie បាន​ចាប​ផ្ដើម​សម្ដែង​ក្នុង​ស៊េរី​រឿង​នេះ​ តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ​។ ចំណុច​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​នោះ​គឺ ភរិយា​របស់​លោក​មិន​ដែល​បាន​មើល​ភាពយន្ត​នេះ​ទេ ព្រោះ​វា​ហួស​ហេតុ​ពេក ឫ​ក៏​អាច​ថា​មិន​ចង់​ឃើញ​ស្វាមី​ខ្លួន​ស្និទ្ធស្នាល​ជាមួយ​នារី​ផ្សេង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី