តារាល្បីមានស្នេហ៍ក្រៅឆាក គូម៉ា និង ម៉ៅ គីមធីតា ប៉ះគ្នាក្នុងភាពយន្តភាគថ្មីរន្ធត់បះសក់​

  • 2018-02-01 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បី លោក គូម៉ា និងកញ្ញា ម៉ៅ គីមធីតា សម្តែងជាតួឯកគូស្នេហ៍ក្នុងភាពយន្តភាគថ្មី បែបភ័យរន្ធត់ តាមសាច់រឿងប្រលោមលោក «គំនូស ៤៩» ដែលល្បីខ្លាំងក្នុងឆ្នាំ ២០១៥ របស់កវីល្បីឈ្មោះ ម៉ីសន សុធារី ប្រើនាមពេជ្រ បណ្ឌិត។

ឈុតមួយក្នុងរឿង គំនូស ៤៩

ភាពយន្តថ្មីដែលលោក គូម៉ា និងស្រីស្អាត ម៉ៅ គីមធីតា សម្តែងនេះផ្តិតយករូបភាពគួរឱ្យស្ញើបក្បែរម្តុំផ្នូរខ្មោច ភ្នំប្រសិទ្ធ និយាយពីអាថ៌កំបាំងនៃ គំនូស ៤៩ ដែលបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកស្រុកភូមិឱ្យមានការភ័យខ្លាច។ ក្នុងសាច់រឿង «គំនូស ៤៩»តម្រូវឲ្យតារាចម្រៀង គូម៉ា និងគូស្នេហ៍ធ្វើដំណើរផ្សងព្រេង ប្រទះនឹងរឿងហេតុចម្លែក ហើយរឿងអហិនិហាជាច្រើនបានកើតឡើង បណ្តាលឱ្យលោកមានគ្រោះថ្នាក់ និងជួបការបែកបាក់គ្នាជាមួយគូស្នេហ៍។

ឈុតមួយក្នុងរឿង គំនូស ៤៩

នេះជាលើកដំបូងហើយដែលតារាចម្រៀង គូម៉ា ដាក់ខ្លួនមកសម្តែងភាពយន្តបែបភ័យរន្ធត់ និងជា Web Series បែបនេះ។ សំខាន់ការសម្តែងរបស់លោកហាក់មានការប៉ិនប្រសប់ និងងាយស្រួលសម្តែងតាមចរិតលក្ខណៈរបស់តួអង្គ នេះបើតាមការបញ្ជាក់របស់លោក Roy អ្នកដឹកនាំរឿង «គំនូស ៤៩»។

ឈុតមួយក្នុងរឿង គំនូស ៤៩

«គំនូស ៤៩» នឹងចេញផ្សាយឆាប់ៗនេះនៅលើ App Soyo ដែលប្រិយមិត្តអាចទាញយកដោយសេរីពី Play Store ឬ App Store ហើយក៏អាចរីករាយទស្សនាភាពយន្តជាច្រើនទៀតដោយសេរី៕

ព្រឺសម្បុរទៀតហើយ! ​Jimi Roy ត្រៀមបង្ហាញស្នាដៃ​ភាពយន្តភាគថ្មីបែបភ័យរន្ធត់

អត្ថបទ៖ Sunny

អត្ថបទថ្មី