ថា iPhone X ថ្លៃ តែ​វៀតណាម​ផលិត iPhone X ម៉ូដែលពិសេស ថ្លៃកប់ជាង​ហ្នឹង​ទៀត

  • 2018-02-02 02:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​កំណត់​តម្លៃ​ខ្ពស់​ពី​សំណាក់​ក្រុមហ៊ុន Apple លើ​ម៉ូដែល iPhone X ថ្លៃ​ចន្លោះ​ពី ៩៩៩ ដុល្លារ ដល់ ១ ១៩៩ ដុល្លារ​នៅ​ទីផ្សារ​អាមេរិក។ ក្រឡេក​ទៅ​ក្រុមហ៊ុន​ប្រទេស​វៀតណាម Golden Ace បាន​បន្ត​រចនា​ម៉ូដែល​ពិសេស​នេះ ទៅ​ជា​ប្រភេទ Bentley Edition យក​តាម​លំនាំ​រថយន្ត​ថ្លៃ​មិន​ក្រោម ២០០ ០០០ ដុល្លារ។​

ដោយ​បំបាត់​ស្លាកយីហោ Apple ជំនួស​ទៅ​ជា​រូប​តំណាង Bentley ហើយ​នៅ​ខ្នង​ក្រោយ មិន​ថា​តែ​ស៊ុម​ព័ទ្ធ​ជុំវិញ​កាមេរ៉ា និង​ស្រោប​ចំហៀង​ម៉ាស៊ីន ​ប្រើ​ទឹក​មាស 18K ។ ថ្វី​បើ​មិន​ទាន់​បង្ហើប​ប្រាប់​ពី​តម្លៃ ប៉ុន្តែ​តាម​ការ​លេចលឺ​ក្រុមហ៊ុន Golden Age នឹង​ផលិតផល​ស្មាតហ្វូន Edtion ប្រភេទ​នេះ​ត្រឹម​តែ ១០០ គ្រឿង​ប៉ុណ្ណោះ​សម្រាប់​លក់​ជុំវិញ​ពិភពលោក។​

រូបតំណាង iPhone 6 Clous de Paris

គូស​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី ១ សម្រាប់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ទេ ខណៈ​កន្លង​ទៅ​ខ្លួន​ក៏​ធ្លាប់​រចនា​ទាំង​ម៉ូដែល Vertu ក៏​ដូច​ជា iPhone 6 Clous de Paris ស្រោប​មាស 24K ហើយ​មាន​ខ្លះ​ថ្លៃ​ដល់​ខ្ទង់​មុឺន​ដុល្លារ​ឯ​ណោះ។

ប្រភព: http://www.iphonehacks.com/2018/01/18k-gold-limited-edition-bentley-iphone-x-obscenely-rich.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ កៅ រក្សា