នុះ! បាត់ Telegram ពី​ក្នុង App Store ឈឹង​រក​មិនឃើញ​មូលហេតុ

  • 2018-02-01 09:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram ដែល​ជា​កម្មវិធី​ផ្ញើរសារ​ដ៏​ពេញ​និយម​មួយ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​មុខ​ពី App Store អំបាញ់​មិញ​នេះ​ដោយ​គ្មាន​មូលហេតុ។

កម្មវិធី Telegram

កម្មវិធី Telegram និង Telegram X ដែល​បាន​បាត់​ខ្លួន​យ៉ាង​សម្ងាត់​នេះ ត្រូវ​បាន​គេ​ដឹង​តាម​រយៈ​អ្នក​ប្រើប្រាស់​ម្នាក់​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ Reddit ថ្មីៗ​នេះ។ ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​បញ្ចេញ​មតិ​ជាច្រើន​បាន​សរសេ​ថា **ករណី​នេះ​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​គណនី iTune ដែល​មាន​ Location នៅ​សហរដ្ឋអាមេរិក។** ដោយ​ឡែក​ចំពោះ​អ្នក​ដែល​​មិន​មាន​ Location នៅ​សហរដ្ឋអាមេរិកប្រហែល​ជា​មិន​អី​នោះ​ទេ។ ឯ​អ្នក​ផ្សេង​ទៀត​ក៏​បាន​រៀបរាប់​ថា ខ្លួន​ក៏​ជួប​បញ្ហា​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​កម្មវិធី Telegramនិង Telegram X ត្រូវ​បាន​ក្រុមការងារ TDLib (Telegram Database Library) បាន​បញ្ចេញ​ដាក់​ឲ្យ​ដោនឡូត​នៅ​លើ Play Store ដោយ​មិន​គិត​ថ្លៃ។ ដោយ​ឡែក​នៅ App Store វិញ​ទៅ​ជា​បាត់​អស់​រលីង​ទាំង​កម្មវិធី​ចាស់​និង​ថ្មី(Telegram, Telegram X) ដោយ​គ្មាន​ការ​ចេញ​សារ​ជូន​ដំណឹង​ពី​ក្រុម developer ឡើយ។

ចំពោះ​បញ្ហា​នេះ អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​ក្រុម​អភិវឌ្ឍ​កម្មវិធី​ខាង​លើ ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បីឲ្យ​កម្មវិធី​ទាំង​ពីរ​នេះ​មាន​នៅ​លើ App Store វិញ។

- ចុច​ដោនឡូត Telegram X លើ Play Store

Telegram X កាល​ចេញ​ដំបូង​នៅ App Store

- Telegram X ជា​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​ជា​ខ្សែ​ស្រឡាយ Telegram ធម្មតា​ដែរ ប៉ុន្តែ​វា​ត្រូវ​បាន Developer បន្ថែម​មុខងារ​ជា​ច្រើន​លើស​ពី​ជំនាន់​ចាស់​ដូចជា បន្ថែម​មុខងារ Nightmode, មុខងារ​បែងចែក​ទីតាំង​រូប សំឡេង ឬ​វីដេអូ​ដោយ​ឡែក​ពី​គ្នា និង​មុខងារ Preview រូបភាព​មុន​ដោយ​មិន​បាច់​ចុច​ចូល​ប្រអប់​សារ ហើយ​ថែម​ទាំង​អាច​ភ្ជាប់​ជាមួយ​គណនី Telegram ចាស់​បាន​ទៀត​ផង៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រភព៖ 9to5Mac | Gadgets   ប្រែ​សម្រួល៖ រក្សា