មក​ដឹង​អត្ថប្រយោជន៍ Telegram ដែល​អ្នក​មិន​ធ្លាប់​ចាប់​អារម្មណ៍

  • 2017-07-23 01:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ខ្លះ​បាន​ដឹង​ពី​របៀប​ប្រើ Telegram ដែល​ក្រុមការ​ងារ​បាន​បង្រៀន​ម្សិលមិញ​ហើយ បន្ទាប់​ពី​ដឹង​វិធី​ប្រើ​រួច​ហើយ ថ្ងៃ​នេះ​សូម​លើក​យក​​​អត្ថប្រយោជន៍​និង​គុណ​វិបិត្ត​របស់ Telegram។

Telegram ជា​កម្មវិធី​ផ្ញើសារ​ដែល​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​និង​ល្បឿន​លឿន​ក្នុង​ការ​ផ្ញើរ ​ដែល​ជួយ​ឲ្យ​អ្នក​ប្រើ​អាច​ចែក​រំលែក​រូបភាព​និង​វីដេអូ​បាន​ច្រើន ហើយ​អាច​ផ្ញើរ​បាន​រហូត​ដល់ 1GB។

១) គុណ​សម្បត្តិ Telegram

  • អ្នក​អាច​ផ្ញើរ​វីដេអូ​ដែល​មាន​ទំហំ​រហូត​ដល់ 1024MB ហើយ​ថែម​ទាំង​អាច Share រូបភាព​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ។
  • អ្នក​អាច​ផ្ញើរ​រូបភាព សម្លេង និង​វីដេអូ​ក្នុង​កម្រិត​ច្បាស់​ល្អ មិន​ខូចគុណភាព​រូប និង​អាច​ផ្ញើ File ធំៗ​បាន។
  • គ្មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម
  • ដោនឡូត​មិន​គិត​ថ្លៃ​ទាំង iOS និង Android
  • អាច​ប្រើ​បាន​ទាំង​ទូរសព្ទ និង​កុំព្យូទ័រ
  • គ្មាន​គិត​ថ្លៃ​ប្រើប្រាស់​សេវា​នោះ​ទេ
  • អាច​ការពារ​សុវត្ថិភាព​សារ​របស់​អ្នក​ពី Hackers បាន ​- អាច​ឆាត​រក​គ្នា បាន​លឿន​ជាង​ទំនាក់​ទំនង​ឆាត​ផ្សេង​ទៀត
  • អាច​ដាក់​សមាជិក​បាន​រហូត​ដល់​ជាង ២០០ នាក់
  • មិន​កំណត់​ទំហំ Cloud Storage
  • អាច​ផ្ញើរ​ឯកសារ​ទៅ​ដាក់​លើ​សេវាកម្ម Cloud (Cloud Storage)បាន​ហើយ​មិន​ងាយ​បាត់​បង់
  • អាច​យក​ទូរសព្ទ​ច្រើន​ទៅ log in ​ប្រើ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ

២) គុណ​វិបត្តិ Telegram

  • មិន​អាច​ប្រើ​បាន​ពេល Offline
  • គ្មាន​មុខងារ Multiple Selections(មុខងារ​ផ្ញើរ​រូប​ច្រើន​ក្នុង​ពេល​តែ​មួយ)
  • មិន​អាច​ផ្ញើរ​រូបភាព ឬ​វីដេអូ​ធំៗ​ក្នុង​ពេល​តែ​មួយ​បាន
  • មាន​ឧបករណ៍​ខ្លះ ឬ​ទូរសព្ទ​ខ្លះ មិន​អាច​ផ្ញើរ​រូប​បាន។

កម្មវិធី Telegram នេះ​ក៏​ជា​កម្មវិធី​​ទំនាក់​ទំនង​​ល្អ​មួយ​ដែល​ក្រុម​ពួក ISIS ដើម្បី​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា​ផង​ដែរ​។

ពួក​គេ​ក៏​អាច​បង្កើត​ជា​ក្រុម​ Chat មួយ​ ដែល​​​អាច​ឲ្យ​សមាជិក​ចូល​រួម​បាន​ដល់​ទៅ​២០០​នាក់​ គេ​​អាច​ជ្រើស​ជា​ "special secret chats" ដែល​សារ​ រូបភាព​ និង​វីដេអូ​​នឹង​លុប​ចោល​ដោយ​ខ្លួន​ឯង​​ក្នុង​ពេល​កំណត់​ណា​មួយ។ សុវត្ថិភាព​ដ៏​ខ្ពស់​របស់​កម្មវិធី​នេះ​​ជា​ចំណុច​មួយ​​ដែល​ធ្វើ​ឲ្យ​ក្រុម​ ISIS ជ្រើស​រើស​កម្មវិធី​នេះ​សម្រាប់​​ទំនាក់​ទំនង​សមាជិក​ក្រុម​របស់​ខ្លួន​​ដែល​ស្ថិត​នៅ​ជុំ​វិញ​ពិភពលោក៕

ប្រភព៖ Online Tech Tips   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី