មក​ទល់​ពេល​នេះ ការ​ស្លាប់​របស់​ Kim Joo Hyuk នៅ​តែ​រក​មូលហេតុ​ពិត​ប្រាកដ​មិន​ទាន់​ឃើញ

  • 2018-02-02 02:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជាតិ​​បាន​បង្ហាញ​លទ្ធផល​ក្រោយ​បាន​ត្រួត​ពិនិត្យ​ឡាន​របស់​តារា​សម្ដែង Kim Joo Hyuk ប៉ុន្តែ​លទ្ធផល​នោះ​កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចោទ​ជា​សំនួរ​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត។

បើ​តាម​នាយកដ្ឋាន​ប៉ូលិស​នៅ​តំបន់Gangnam ​បាន​ឲ្យ​ដឹង​ថា​៖ "ក្រោយ​ពេល​ពួក​យើង​បាន​ត្រួត​ពិនិត្យ​ឡាន​របស់ Kim Joo Hyuk​ រួច​មក គឺ​ជា​គ្មាន​សញ្ញា​ណា​បង្ហាញ​ពី​​បញ្ហា​ខុស​បច្ចេកទេស​ឡាន​នោះ​ទេ។ ប្រអប់​ខ្មៅ​ក្នុង​ឡាន​របស់​លោក​ក៏​មិន​បាន​ថត​សំឡេង​អំឡុង​ពេល​មាន​គ្រោះថ្នាក់​នោះ​ផង​ដែរ"។

បើ​តាម​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជាតិ​ក៏​បាន​ប្រកាស​ដែរ​ថា៖ "ខាង​ផ្នែក​ហ្វ្រាំង​នៃ​រថយន្ត​ក៏​មិន​មាន​បញ្ហា​ដែរ"។

ខាង​អធិការកិច្ច​បាន​ជួស​ជុល​ឡាន​នោះ​ឡើង​វិញ​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​មើល​ឲ្យ​ច្បាស់​ថា​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​អំឡុង​ពេល​បើក​បរ​នោះ​ឬ​យ៉ាង​ណា ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​រក​ឃើញ​ប្រភព​នៃ​បញ្ហា​នោះ​សោះ។

រថ​យន្ត​អាច​មិន​​មែន​ជា​បញ្ហា​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ ហើយ​សុខភាព​របស់​តារា​សម្ដែងKim Joo Hyuk​ ក៏​មិន​មែន​ជា​មូលហេតុ​នោះ​ដែរ។

បើ​តាម​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជាតិ​បាន​បញ្ជាក់​ថា៖ "ជាតិ​អាល់កុល ថ្នាំ​ការពារ​អា​ឡែក​ស៊ី ឬ​ក៏​សារជាតិ​ពុល​ណា​មួយ​​មិន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួនKim Joo Hyuk​ នោះ​ទេ។ សូម្បី​តែ​បញ្ហា​បេះដូង ឬ​បញ្ហា​សុខភាព​មិន​ប្រក្រតី​ណា​មួយ​ក៏​មិន​ត្រូវ​បាន​រក​ឃើញ​ដូច​គ្នា"។

ដោយ​សារ​តែ​បញ្ហា​រថយន្ត​ចាត់​ទុក​ជា​មូលហេតុ​នៃ​ការ​ស្លាប់​របស់​តារា​សម្ដែង​រូប​នេះ​នោះ ចម្ងល់​ជា​ច្រើន​បាន​លេច​ឡើង​ទាក់​ទង​នឹង​មូលហេតុ​ដ៏​ស្រពិចស្រពិល​នេះ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម