បញ្ឈឺទៀតហើយ! Kim Kardashian សរសេរ​ឈ្មោះ​ Taylor Swift ក្នុង​បញ្ជី​តារា​ដែល​នាង​ស្អប់

  • 2018-02-02 04:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍ Kim Kardashian បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​​សារ​ជា​ថ្មី​ក្នុង​សប្ដាហ៍​នេះ ដោយ​នាង​បាន​សរសេរ​ឈ្មោះ​តារា​ៗ​ដែល​នាង​ស្អប់​នៅ​លើ​បញ្ជី​ក្រដាស​មួយ​ចំនួន។

​បញ្ជី​មាន​ពណ៌​ផ្សេង​គ្នា​នេះ​ដែរ​ត្រូវ​បាន​បង្ហាញ​ឡើង​ក្រោយ​តារា​រូប​នេះ​ទើប​តែ​សម្រាល​កូន​ស្រី​ទី​៣​របស់​នាង។ តារាង​បញ្ជី​នោះ​​នាង​បាន​បែង​ចែក​ទៅ​តាម​ពណ៌ ដែល​នាង​មាន​គម្រោង​ឲ្យ​ជា​កា​ដូ​ដល់​តារា​ទាំង​នោះ។

បញ្ជី​ឈ្មោះ​ទាំង​នេះ​ត្រូវ​បាន​នាង​បង្ហោះ​លើ Snapchat ជាមួយ​នឹង​ការ​សរសេរ​មួយ​ចំនួន​ថា៖ "ខ្ញុំ​នឹង​ផ្ញើ​របស់​ទាំង​នេះ​ទៅ​កាន់​អ្នក​ដែល​ខ្ញុំ​ស្រលាញ់ អ្នក​ដែល​ស្អប់​ខ្ញុំ ទៅ​កាន់​គ្រប់​គ្នា​ដែល​ខ្ញុំ​កំពុង​គិត​ដល់​ព្រោះ​វា​ជា​រដូវ​កាល​នៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ហើយ"។

ដោយ​ក្រឡេក​មើល​ទៅ​បញ្ជី​នោះ​ភ្លាម អ្នក​គាំ​ទ្រ​ក៏​បាន​ចាប់​អារម្មណ៍​លើ​បញ្ជី​​ក្រដាស​ពណ៌​បៃតង​ដែល​នៅ​ខាង​ឆ្វេង​ដៃ​នោះ​គឺ​មាន​ឈ្មោះ​ Taylor Swift រូម​ទាំង​តារា​មួយ​ចំនួន​ទៀត​។

ខណៈ​ក្នុង​បញ្ជី​អ្នក​ដែល​នាង​ចូល​ចិត្ត​នោះ​គឺ​មាន​ពណ៌​ផ្កា​ឈូក ដែល​មាន​ឈ្មោះ មិត្ត​សម្លាញ់​របស់​នាង​ផ្ទាល់​ដូច​ជា Chrissy Teigen, Ciara និងParis Hilton ជា​ដើម។

ទោះ​បី​ជា​តារា​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បែង​ចែក​បញ្ជី​នេះ​ក៏​ដោយ ក៏​អ្នក​គាំ​ទ្រ​នៅ​តែ​​ដឹង​ថា​បញ្ជី​ណា​ជា​បញ្ជី​ដែល​នាង​ស្អប់ និង​បញ្ជី​ណា​ជា​បញ្ជី​អ្នក​ដែល​នាង​ស្រលាញ់​នោះ​ដែរ៕ ​​​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា