ប្រជាជនអាហ្វ្រិកខាងត្បូង នាំគ្នាទៅច្រកទឹកស្អាតទុក ព្រោះកាន់តែជិតអស់

  • 2018-02-02 04:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​នៅ​អាហ្វ្រិកខាងត្បូង​មួយ​ឈ្មោះ Cape Town ដែល​មាន​ប្រជាជន​ប្រហែល ៤ លាន​នាក់ កំពុង​តែ​ជិត​អស់​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ហើយ។

បន្ទាប់​ពី​មាន​ភាព​រាំង​ស្ងួត​អស់​រយៈ​ពេល ៣​ឆ្នាំ​ជាប់​ៗ​គ្នា រដ្ឋាភិបាល​បាន​ព្រមាន​ថា "ថ្ងៃសូន្យ" ដែល​មាន​ន័យ​ថា រ៉ូប៊ីនេ​ទឹក​ភាគ​ច្រើន​ត្រូវ​បិទ នឹង​កំណត់​យក​ថ្ងៃ​ទី ១៦ ខែ​មេសា។ នោះ​ជា​ពេល​ដែល​គេ​ព្យាករណ៍​ថា អាង​ស្ដុក​ទឹក និង​ប្រភព​ទឹក​មាន​បរិមាណ​ត្រឹម ១៣,៥% ប៉ុណ្ណោះ។

ខណៈ​ដែល​អាង​ស្តុក​ទឹក​នៅ​ទី​ក្រុង Cape Town កាន់​តែ​ជិត​រីង​ស្ងួត​នោះ ប្រជាជន​កំពុង​ចាប់​ផ្ដើម​នាំ​គ្នា​ យក​ធុង​ទៅ​ច្រក​ទឹក​ទុក។ ចំណែក​ឯ​អ្នក​មាន​លទ្ធ​ភាព​ល្មម បាន​នាំ​គ្នា​ជីក​អណ្ដូង​តូច​នៅ​ខាង​ក្រោយ​ផ្ទះ​ដើម្បី​មាន​ទឹក​សម្រាប់​ប្រើប្រាស់ ហើយ​សម្រាប់​សណ្ឋាគារ​មួយ​ចំនួន កំពុង​វិនិយោគ​លើ​គម្រោង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​អាច​ប្រើ​ប្រាស់​បាន​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន