ឃើញបុរសពិការភ្នែកកាន់ចង្កៀងដើរពេលយប់ ចង់មើលងាយ ចុងក្រោយស្ទើរក្អួតឈាម

  • 2018-02-02 07:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​បុរស​ពិការ​ភ្នែក​ម្នាក់​ បាន​រស់​នៅ​ក្នុង​ទី​ក្រុង​ដ៏​តូច​មួយ។ ជា​រឿយ​ៗ បុរស​ម្នាក់​នេះ​ តែង​តែ​កាន់​ចង្កៀង​តាម​ខ្លួន​រាល់​ពេល​ចេញ​ទៅ​ក្រៅ​នៅ​ពេល​យប់ បើ​ទោះ​បី​ជា​ខ្លួន​ពិការ​ភ្នែក​ក៏​ដោយ។

ថ្ងៃ​មួយ​ បន្ទាប់​ពី​បុរស​ពិការ​ភ្នែក ធ្វើ​ដំណើរ​ត្រលប់​មកផ្ទះ​​វិញ​ ក្រោយ​ពី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ខាង​ក្រៅរួច លោក​បាន ប្រទះ​អ្នក​ធ្វើ​ដំណើរ​វ័យ​ក្មេង​មួយ​ក្រុម។ ពួក​គេ​ បាន​សើច​ចំអក​ឲ្យ​បុរស​ម្នាក់​ពិការ​ភ្នែក​នោះ រួច​ក៏​បាន​សួរ​ថា "អេ! លោក លោក​មិន​អាច​មើល​ឃើញ​នោះ​ទេ តែ​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​កាន់​ចង្កៀង​បែប​នេះ?”

“បាទ! ពិត​ណាស់ ខ្ញុំ​មិន​អាច​មើល​ឃើញ​នោះ​ទេ ប៉ុន្តែ​ចង្កៀង​ដែល​ខ្ញុំ​កាន់​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ដូច​ជា​អ្នក អាច​មើល​ឃើញ​ខ្ញុំ​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​កាន់​វា​ទេ អ្នក​ប្រហែល​ជា​ដើរ​បុក​មនុស្ស​ពិការ​ភ្នែក​ដូច​ជា​ខ្ញុំ​បាត់​ទៅ​ហើយ” បុរស​ពិការ​ បាន​តប​យ៉ាង​ដូច្នេះ។

ក្រោយ​ពី​បាន​លឺ សម្ដី​របស់​បុរស​ពិការ​រួច ក្រុម​អ្នក​ធ្វើ​ដំណើរ មាន​ការ​ខ្មាស​អៀន​យ៉ាង​ខ្លាំង និង​បាន​សូម​ទោស​បុរស​ខាង​លើ សម្រាប់​ការ​មើល​ងាយ​របស់​ពួក​គេ៕

ចុចអាន ៖

ប្រភព៖ Moral Stories 26   ប្រែ​សម្រួល៖ រ័ត្ន