AFC Cup ៖ បឹងកេតឈ្នះ Lao Toyota យប់មិញធ្វើគេនៅពូល F ដដែល
- 2018-02-03 01:45:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC Cup ៖ បឹងកេតឈ្នះ Lao Toyota យប់មិញធ្វើគេនៅពូល F ដដែល
ចន្លោះមិនឃើញ
បឹងកេតបានយកឈ្នះ Lao Toyota ៤-៣ គិតទាំងពីរជើងសរុបទាំងជ័យជម្នះ១-០ នៅលើទឹកដីរបស់ក្រុមឡាវមួយនេះកាលពីយប់មិញ ដែលធ្វើឲ្យក្រុមរបស់កម្ពុជាមួយនេះអាចឡើងទៅវគ្គចែកពូល ដោយស្ថិតនៅពូល F ដូចមុនដដែល ក្នុងពានរង្វាន់ AFC Cup 2018។
ដើមឡើយក្រុមបឹងកេតគឺស្ថិតនៅពូល F នេះរួចមកហើយ ក្រោយគ្រងជើងឯកលីគកំពូល២០១៧ ភ្លាម ប៉ុន្តែក្រោយពេល Lao Toyota ឈ្នះបណ្ដឹងតវ៉ាធ្វើឲ្យពួកគេទទួលបានឱកាសមកលេងវគ្គជម្រុះនៃពាន AFC Cup នេះវិញ ដែលត្រូវតទល់ជាមួយបឹងកេត។ ពេលនេះបឹងកេតអាចឡើងទៅវគ្គចែកពូល ដោយស្ថិតនៅពូល F នេះដដែល បន្ទាប់ពីយកឈ្នះក្រុមរបស់ឡាវមួយនេះ ដោយស្ថិតនៅនៅជាមួយក្រុម Ceres–Negros របស់ហ្វីលីពីន Home United របស់សិង្ហបុរី និងក្រុម Shan United របស់មីយ៉ាន់ម៉ា។
បឹងកេត នឹងត្រូវចាប់ផ្ដើមប្រកួតដំបូងក្នុងពាន AFC Cup ដែលត្រូវតទល់ជាមួយក្រុម Ceres–Negros របស់ហ្វីលីពីន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះនៅទឹកដីរបស់ក្រុម ហ្វីលីពីន៕
ខាងក្រោមជាវីដេអូ Highlights បឹងកេតយកឈ្នះ Lao Toyota ១-០ យប់មិញ៖