សាហាវ​បាត់ នីកូ ស្ងាត់​ស្រាប់​តែ​ចេញ​ចម្រៀង​នៅ​ហង្សមាស​ធ្វើ​ឲ្យ​ផ្អើល​អ្នក​គាំទ្រ

  • 2018-02-03 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន ចាប់​ផ្ដើម​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ​បទ​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង នីកូ ចេញ​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស ខណៈ​កន្លង​មក សាមី​ខ្លួន​ធ្លាប់​អះអាង​ថា ចង់​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ​បន្ទាប់​ចាក​ចេញ​ពី​ទ្រនំ​សាន់ដេ។

ទំព័រ​ហ្វេសប៊ុក​របស់​ហង្សមាស បាន​ទម្លាយ​ព័ត៌មាន​នេះ​ជាមួយ​សារ​សួរ​ទៅ​កាន់​ប្រិយមិត្ត​ថា ភ្ញាក់​ផ្អើល​ទេ និង​សូម​ស្វាគមន៍​នីកូ​ជា​តារា​ចម្រៀង​ថ្មី​ក្នុង​គ្រួសារ​ហង្សមាស។ ជាមួយ​គ្នា ក៏​មាន​ភ្ជាប់​ជាមួយ​បទ​ចម្រៀង​របស់​តារា​ចម្រៀង​រូប​នេះ​ផ ​ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា "ថ្ងៃ​បែក​គ្នា"។ ប្រិយមិត្ត​របស់ នីកូ ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល ជាមួយ​នឹង​អំណរ​សាទរ។

អ្នក​គាំទ្រ​ផ្សេង​ទៀតថា នោះ​ជា​អ្វី​ដែល​គេ​ប្រាថ្នា​ចំពោះ Idol របស់​គេ។ ប៉ុន្តែ​ខ្លះ ក៏​បារម្ភដោយ​សារ​ហង្សមាស​បច្ចុប្បន្ន​តារា​ចម្រៀង​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​មាន​បទ​ចេញ​លើ​ទីផ្សារ។ ជាមួយ​គ្នា​នេះ ប្រិយមិត្ត​ផ្សេង​​ទៀត ក៏​មិន​ទាន់​ជឿ​ទាំង​ស្រុង​ចំពោះ​ការ​លេច​ចេញ​ព័ត៌មាន​ខាង​លើ​នេះ​នៅ​ឡើយ។ ចំពោះ​បញ្ហា​នេះ នីកូ បាន​ទទួល​ស្គាល់​ថា​ជា​ការ​ពិត។ "នេះ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ​នៅ​ហង្សមាស​ហើយ “ថ្ងៃ​បែក​គ្នា”!”។ នីកូ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​លើ IG របស់​លោក។

គិត​មក​ត្រឹម​ពេល​នេះ នីកូ គឺ​ជា​អតីត​តារា​ចម្រៀង​សាន់ដេ​ទី​៣​ហើយ ដែល​បាន​ក្លាយ​ជា​តារា​របស់​ហង្សមាស បន្ទាប់​ពី សុខ ស្រីនាង និងខេមរៈ សិរីមន្ត។ តាម​ព័ត៌មាន អាច​នៅ​មាន​តារា​របស់​សាន់ដេ​ផ្សេង​ទៀត ក៏​ផ្សង​ព្រេង​ប្ដូរ​ទ្រនំ​របស់​ខ្លួន​ដែរ ក្នុង​នោះ តារា​ចម្រៀង អ៊ីវ៉ា ត្រូវ​ចង​ភ្ជាប់​ដោយ​ព័ត៌មាន​អាច​ជា​អ្នក​ទី​៤ ស្រប​ពេល​មាន​ដំណឹងថា ម្ចាស់​បទ "នឹក​ខ្លួន​ឯង" បាន​ផុតជាមួយ​ផលិតកម្ម​ចាស់​ទៅ​ហើយ។

យ៉ាង​ណា សាមី​ខ្លួន ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ថា ពេល​នេះ​នាងនៅ​តែ​ជា​តារា​របស់​សាន់ដេរ​នៅ​ឡើយ ប៉ុន្តែ​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ គ្មាន​នរណា​អាច​ស្មាន​ដឹង​មុន​នោះ​ឡើយ៕​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម