Seungri និយាយយ៉ាងម៉េចខ្លះអំពីជីវិតគូរបស់ខ្លួន?
- 2018-02-04 03:45:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Seungri និយាយយ៉ាងម៉េចខ្លះអំពីជីវិតគូរបស់ខ្លួន?
ចន្លោះមិនឃើញ
តារាចម្រៀងសមាជិកក្រុមចម្រៀង Big Bang, Seungri បានបង្ហាញពីគំនិតលោកសម្រាប់បញ្ហាជីវិតគូកាលពីម្សិលមិញនេះនៅក្នុងកម្មវិធីមួយឈ្មោះ "Knowing Brothers”។
ទោះបីជាកម្មវិធីនេះបានថតតាំងពីពីរបីសប្ដាហ៍កន្លងមកម៉េ្លះ ប៉ុន្តែការចាក់ផ្សាយនេះគឺជួនពេលគ្នាជាមួយពិធីរៀបអាពាហ៍ពិពាហ៍របស់សមាជិកក្រុម Taeyang តែម្ដង។ នៅក្នុងកម្មវិធីនេះ Seungri និងក្រុមចម្រៀង iKON ពីផលិតកម្ម YG គឺជាភ្ញៀវកិត្តិយស ហើយនៅក្នុងវគ្គឆ្លើយសំនួរ តារារូបនេះបានឆ្លើយទាក់ទងនឹងការរៀបការរបស់ Taeyang ថា៖ "វាមានរឿងមួយដែលសមាជិកក្រុមចម្រៀង Big Bang ដែលនឹងរៀបការមុនគេ Taeyang បានស្នើសុំឲ្យខ្ញុំធ្វើ។"
Seungri បន្តថា៖"Taeyang ប្រាប់ខ្ញុំឲ្យធ្វើឲ្យបានល្អចំពោះបទចម្រៀងអបអរសាទរ។ ខ្ញុំសាកសួរគាត់ថា 'ហេតុអ្វីបានជាជ្រើសរើសខ្ញុំ ព្រោះមានអ្នកចម្រៀងល្អច្រើនមិនខ្វះ?' ពេលនោះ Taeyang បានឆ្លើយតបថា 'ខ្ញុំចង់ឮសំឡេងច្រៀងដ៏ល្អបំផុតរបស់ឯង'។ ម្យ៉ាងនៅក្នុងផលិតកម្ម YG ខ្ញុំជាតារាចម្រៀងដែលច្រៀងបទអបអរជាញឹកញាប់។"
ចំពោះគំនិតពាក់ព័ន្ធនឹងការរៀបការផ្ទាល់ខ្លួនវិញ Seungri បានឆ្លើយតបថា៖"ខ្ញុំមិនមានគម្រោងរៀបការនៅឡើយទេ។ ប្រសិនជាជីវិតគូររបស់ខ្ញុំដំណើរការល្អ, ពួកយើងតែងតែចេញទៅប្រទេសក្រៅដើម្បីផ្សព្វផ្សាយដូចជាប្រទេសជប៉ុន, ប្រសិនជាដំណើរការល្អនៅប្រទេសជប៉ុន, យើងនឹងធ្វើដំណើរបន្តទៅប្រទេសចិន, ហើយប្រសិនជាល្អនៅប្រទេសចិន យើងនឹងត្រូវទៅប្រទេសមួយទៀត។ ម្យ៉ាងវិញទៀត ពេលនេះខ្ញុំមិនទាន់មានសង្សារនៅឡើយ"៕
អានអត្ថបទ៖
មង្គលការ Taeyang និងភរិយា Hyo Rin ប្រជុំសុទ្ធតែព្រឹត្តិការណ៍អស្ចារ្យកើតឡើង
ទង្វើមហា Sweet ទាំង៥ Taeyang ធ្វើចំពោះ Hyo Rin ដឹងហើយរំភើបអនេក
រូបភាពក្ដៅៗពីទិដ្ឋភាពតារាល្បីៗ ពេលមកដល់ទីតាំងមង្គលការ Taeyang