យុវជន​ជម្រើស​​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ កម្ពស់​ខ្ពស់កប់តែម្ដង

  • 2018-02-05 05:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​យុវជន​​ទើប​តែ​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​ National Games លើក​ទី​២ ​ដែល​គ្រោង​ធ្វើ​ឡើង​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

​បើ​តាម​សម្ដី​លោក ជុំ រដ្ឋា គ្រូ​បង្វឹក​ជម្រើស​ជាតិ​​​ក្រុម​​​យុវជន​បាល់ទះ​​ឆ្នេរខ្សាច់​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ក្រុម​យុវជន​របស់​លោក​មាន​ ៦ ​នាក់​​ និង​បម្រុង ២ រូប​ ​បាន​​នឹង​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀម​ការ​ប្រកួត​នានា​មិន​ថា តែ National Games ​នេះ​ទេ។ ​​យុវជន​ដែល​បាន​ជ្រើស​រើស​នេះ​គឺ​មាន​កម្ពស់​ចាប់​ពី ១,៨០ ម៉ែត្រ​​ឡើង​ទៅ​ ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​លោត​បាន​ខ្ពស់​ល្អ​។

តោះ​មើល​វីដេអូ​ហ្វឹកហាត់ និង​លូត​វ៉ៃ​បាល់​របស់​ក្រុម​ជម្រើស​ជាតិ​យុវជន​ទាំង​អស់​គ្នា៖ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី