ដឹងមូលហេតុ ដែលសុខៗ Telegram លុបចេញពី App Store
- 2018-02-06 16:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ដែលសុខៗ Telegram លុបចេញពី App Store
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣១ មករាកន្លងទៅ កម្មវិធី Telegram ត្រូវបានលុបចេញពី App Store ហើយបញ្ចេញនូវកំណែសាកល្បង Telegram X មកជំនួសបានប្រហែល ៣ ថ្ងៃ មុនដាក់ឲ្យទាញយកជាធម្មតាវិញកាលពីថ្ងៃទី ២ កុម្ភៈ។ ថ្លែងជុំវិញបញ្ហានេះ CEO ក្រុមហ៊ុនលោក Pavel Durov បានចេញសារលើ Twitter បែបនេះថាមូលហេតុនៃការដកចេញទាក់ទងនឹងការបង្ហោះមាតិកាមិនសមរម្យ។
ឆ្លើយតបនៃអ៊ីមែលទៅកាន់អ្នកអានលើគេហទំព័រ 9to5Mac ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Apple លោក Phil Schiller បានរាយការណ៍ថាដោយក្រុមការងារ App Store ពិនិត្យឃើញមាតិកាខុសច្បាប់ ជាពិសេសរូបអាក្រាតរបស់កុមារ ចែកចាយបន្តគ្នាលើ Telegram។ ភ្លាមនោះក៏សម្រេចដកចោលកម្មវិធីទាំងមូល ដើម្បីដាស់តឿនដល់អ្នកវិស្វករផលិត (Developer) ក៏ដូចជាផ្ញើសារទៅស្ថាប័នការពារការកេងប្រវ័ញ្ចកុមារ NCMEC ឲ្យបានដឹង។
រំឭកថានេះមិនមែនជាលើកដំបូងនោះទេ ខណៈកន្លងទៅ Telegram ក៏ប៊ិះតែនឹងបិទឲ្យលេងប្រើប្រាស់ ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្រោយរកឃើញមានជាប់ទាក់ទងនឹងការចែកចាយរូបភាពភេរវកម្ម ប៉ុន្តែមានការសម្របសម្រួលមកវិញ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
អ្នកប្រើស្មាតហ្វូននិយមដោះដូរស៊ីម ហើយអ៊ីនធឺណិតអត់ដើរ មានដំណោះស្រាយងាយៗ
រៀបចំគោលនយោបាយថ្មី រកចំណុចរសើប ឈានដោះស្រាយបញ្ហាការបង្កើតធុរកិច្ចឌីជីថល