Kylie Jenner ប្រកាសពីឈ្មោះ និង​បង្ហាញ​រូប​កូន​ស្រី​ជា​លើក​ដំបូង

  • 2018-02-07 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ តារា​ស្រី​ប្រចាំ​កម្មវិធី​ទូរទស្សន៍ Kylie Jenner បាន​ប្រកាស​ពី​ឈ្មោះ​អម​ជាមួយ​រូប​កូន​ស្រី​របស់​នាង​ជា​​លើក​ដំបូង​លើ​គណនី​ Instagram។

ក្នុង​រូបភាព​នោះ​ដែរ បង្ហាញ​រូប​ទារិកា​តូច​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ផ្កាឈូក​បាន​ចាប់​កាន់​ម្រាម​ដៃ​ម្ដាយ​របស់​នាង។ ពី​ក្រោម​រូបភាព​នោះ នាង​បាន​សរសេរ​ថា៖ "stormi webster” ដែល​ជា​ឈ្មោះ​របស់​កូន​ស្រី​ដំបូង​របស់​នាង រួម​ទាំង​បន្ថែម​រូបភាព​ទេពធីតា​នៅ​ជិត​អក្សរ​នោះដើម្បីឲ្យមើលទៅកាន់តែគួរឲ្យស្រលាញ់ថែមទៀត។

តារា​ទូរទស្សន៍​រូប​នេះ​បាន​សម្រាល​កូន​ស្រី​ដំបូង​របស់​នាង​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ មុន​ពេល​ដែល​នាង​ប្រកាស​ជា​ផ្លូវការ​លើ​គណនី​ Instagram នៅ​ថ្ងៃ​ទី​០៤ ក្នុង​ខែ​ដដែល​៕

ចុចអាន៖

ប្រភព៖ MTV   ប្រែ​សម្រួល៖ អន សុភក្ត្រា