Backstreet Boys បញ្ជាក់​ថា​​ពួកគេ​ជា​អ្នក​គាំ​ទ្រ BTS ពេញ​ទំហឹង

  • 2018-02-07 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​អាមេរិក​ដ៏​ល្បី​ក្នុង​ជំនាន់​ឆ្នាំ​៩០ Backstreet Boys បាន​បង្ហាញ​ពី​អារម្មណ៍​​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​​ដ៏​ខ្លាំង​ក្លា​ចំពោះ​ក្រុម​ចម្រៀង​កូរ៉េ BTS។

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​នេះ សមាជិក​ក្រុម Backstreet Boys តារា​ចម្រៀង Nick, AJ, Howie និង Kevin បាន​​ជជែក​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​ពួក​គេ​តាម​បណ្ដាញ​សង្គម។ ក្នុង​ពេល​នោះ​ដែរ អ្នក​គាំ​ទ្រ​បាន​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ចំពោះ​ក្រុម​ចម្រៀង​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពាសពេញ​ពិភពលោក គឺ​ក្រុម​BTS​នោះ។

ភ្លាម​ៗ​ តារា​ចម្រៀង Nick បាន​ឆ្លើយ​តប​វិញ​ថា៖ "ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​មក​ហើយ ពួក​យើង​ជា​អ្នក​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​ក្រុម BTS។ ពួក​យើង​ស្រលាញ់​ក្រុម​នេះ។ ហើយ​តាម​ពិត​ទៅ (Steve) Aoki ធ្លាប់​បាន​ចាក់​បទ​មួយ​របស់​ក្រុម​នេះ​​ឲ្យ​ពួក​យើង​ស្ដាប់។ បទ​នោះ​ដែរ​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​នោះ​ទេ វា​ជា​បទ remix ដែល​លោក​បាន​ធ្វើ​ឡើង​ក្នុង​ស្ទូឌីយោ"។

ជា​ពិសេស​នោះ គឺ​ថា​ក្រុម​ចម្រៀង​ជើង​ចាស់​នេះ ក៏​មាន​គម្រោង​អញ្ជើញ​ក្រុម BTS ឲ្យ​​មក​ចូលរួម​ក្នុង​កម្មវិធី​សម្ដែង​របស់​ពួក​គេ​នៅ​ទីក្រុង Las Vegas ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា