រំជួលចិត្តគ្រប់គ្នា ក្រោយដឹងអត្ថន័យសាក់លើដៃ បុរសចំណាស់រូបនេះ
- 2018-02-07 04:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្តគ្រប់គ្នា ក្រោយដឹងអត្ថន័យសាក់លើដៃ បុរសចំណាស់រូបនេះ
ចន្លោះមិនឃើញ
ជាងសាក់វ័យ ២១ឆ្នាំម្នាក់ឈ្មោះ Bui Van Quan បានចែករំលែករឿងដែលមិនធ្លាប់ជួបមួយក្នុងអាជីព ក្រោយពីបុរសវ័យ ៧២ឆ្នាំ ម្នាក់បានឲ្យលោកចាក់សាក់លេខអាសយដ្ឋាន និងលេខទូរសព្ទរបស់កូនស្រី។
លោក Quan ឲ្យដឹងថា អតិថិជនវ័យ ៧២ឆ្នាំរបស់លោក ចូលចិត្តដើរលេងជុំវិញនោះច្រើន ប៉ុន្តែជារឿយៗ លោកតាភ្លេចផ្លូវមកផ្ទះវិញ ដោយសារតែជំងឺភ្លេចភ្លាំង។ កូនស្រី បានសាកល្បងឲ្យលោកតា ពាក់ស្លាកមួយដែលមានព័ត៌មានលំអិតសម្រាប់ទាក់ទង ប៉ុន្តែវាមិនមានប្រសិទ្ធភាពនោះទេ។ ហេតុនេះហើយ កូនស្រី ក៏សម្រេចចិត្តឲ្យលោកតាសាក់នៅលើដៃ។
បើតាមជាងសាក់រូបនេះ ឲ្យដឹងថា ការចាក់សាក់មានរយៈពេល ២ម៉ោងប៉ុណ្ណោះ ប៉ុន្តែវាបានបង្រៀនលោកនូវមេរៀនជាច្រើន អំពីសេចក្ដីស្រឡាញ់ក្នុងគ្រួសារ និងការគោរពរបស់កូនស្រី។ លោកនិយាយថា "ខ្ញុំគិតថា មនុស្សគ្រប់គ្នាមិនគួរវាយតម្លៃអ្នកដទៃ តាមរយៈការសាក់នោះទេ។ ខ្ញុំមិនមែនមានន័យថា អ្នកទាំងអស់គ្នាគួរតែសាក់នោះទេ ប៉ុន្តែសូមចាត់ទុកវាជារបស់ពាក់ជាប់ខ្លួនមួយទៅបានហើយ"៕
ចុចអាន ៖
ប៉ូលិសស្ទាក់ចាំចាប់ខ្លាជិត ១ម៉ោង ទីបំផុតទទួលលទ្ធផលស្ទើរក្អួតឈាម
កូនស្រីអកតញ្ញូលួចលុយឪពុកជាង ៤០ ម៉ឺនដុល្លារ ទៅធ្វើរឿងហួសចិត្តជាមួយមិត្តប្រុស