ទើប​កើត​កូន​រួច​ថ្មីៗ​ ឥឡូវ​ Kylie Jenner ត្រូវ​​គេ​ប្រកាស​ជា​អ្នក​មាន​ទ្រព្យ​​ជាង​គេ​ក្នុង​គ្រួសារ

  • 2018-02-07 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍​ "Keep Up With the Kardashians” Kylie Jenner គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​មួយ​រូប​ ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​កិច្ចការ​ជំនួញ​​ជាង​គេ​ បើ​ប្រៀប​ធៀប​ជាមួយ​បងប្អូន​ទាំង​អស់​របស់​នាង ចំពោះ​ផលិត​ផល​គ្រឿង​សម្អាង​ក្រែម​លាប​បបូរ​មាត់​របស់​នាង។

គិត​មក​ត្រឹម​ពេល​នេះ ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​របស់​នាង​​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៣៨៦​លាន​ដុល្លារ​ឯ​ណោះ ហើយ​អាច​កើន​ដល់ ១​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ ២០២២។

គ្រួសារ​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គ្រួសារ​ដែល​ពូកែ​រក​ប្រាក់​តាម​រយៈ​ជំនួញ​របស់​ពួក​គេ។ ថ្មីៗ​នេះ Kim Kadashain ត្រូវ​ជា​បង​ស្រី​នាង រក​ចំណូល​បាន ១០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ ៤​ថ្ងៃ​តែ​ប៉ុណ្ណោះ នេះ​បើ​តាម​សារព័ត៌មាន TMZ ដោយ​បាន​មក​ពី​ការ​លក់​ទឹក​អប់​ "Kimoji Hearts”។ ផលិត​ផល​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ទិញ​រហូត​អស់​ពី​ស្តុក​តាំង​ពី​ថ្ងៃ​អាទិត្យ ដោយ​មិន​មាន​ការ​ផ្សព្វផ្សាយ​អ្វី​ធំ​ដុំ​នោះ​ឡើយ គឺ​គ្រាន់​តែ​ឲ្យ​តារា​ខ្លះៗ ដូច​ជា Paris Hilton និង Diplo ជា​ដើម​ផ្សព្វផ្សាយ។

បើ​គិត​តាម​លំដាប់​ថ្នាក់​ នូវ​ទ្រព្យ​សម្បត្តិ​ពួក​គេ​ គេ​សង្កេត​ឃើញ​ថា Kylie មាន​ទ្រព្យ​ច្រើន​ជាង​គេ​គឺ ៣៨៦លាន​ដុល្លារ, Kim ១៧៥​លាន​ដុល្លារ, Khloe ៤០​លាន​ដុល្លារ, Kourtney ៣៥​លាន​ដុល្លារ, Kendall ១៨​លាន​ដុល្លារ និង Rob Kardashian ៦​លាន​ដុល្លារ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ