ជម្លោះបែកផ្សែងតួស្រី និងអ្នកដឹកនាំ ធ្វើឲ្យភាពយន្តកូរ៉េដ៏ល្បី “Return” ត្រូវបញ្ឈប់ការថត

  • 2018-02-07 12:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តកូរ៉េដ៏ល្បី “Return” ត្រូវបញ្ឈប់ការថត ដោយសារតូឯកស្រី Go Hyun Jung មានទំនាស់ពាក្យសម្ដីជាមួយអ្នកដឹកនាំរឿង។ បើតាមប្រភពខាងក្នុងមួយ បានឲ្យដឹងថា “តារាស្រីGo Hyun Jung បានបដិសេធឈប់ថតរឿងនេះ ព្រោះតែនាងបានឈ្លោះគ្នាខ្លាំងជាមួយអ្នកដឹកនាំរឿង”។ យ៉ាងណា គេមិនបានបញ្ចេញមូលហេតុឲ្យមានជម្លោះនេះទេ។

ប្រភពពីក្រុមផលិតដដែល បន្តទៀតថា “ប្រសិនបើបញ្ហានេះនៅតែមិនទាន់អាចដោះស្រាយបានទេ នោះវានឹងប៉ះពាល់ដល់ការចាក់ផ្សាយនៅសប្ដាហ៍ក្រោយនេះហើយ”។

គួរបញ្ជាក់ផងដែរថា រឿង “Return”នេះ បានចាប់ផ្ដើមបញ្ចាំងនៅថ្ងៃទី១៧ ខែមករានេះ ហើយភាគទី១៣ និង១៤ ក៏បានចាក់ផ្សាយហើយដែរ។ តែការផ្សាយនៅថ្ងៃទី8 ខែកុម្ភៈនេះគឺត្រូវបានលុបចោល ព្រោះតែមានការផ្សាយកម្មវិធី “2018 Pyeongchang Winter Olympics”៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហ៊ុយ