ត្រឹម​ប៉ុន្មាន​ថ្ងៃ​សោះ​ រូបដំបូងរបស់​កូន​ Kylie មាន​អ្នក Like ច្រើន​ជាង​គេ​លើ Instagram

  • 2018-02-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​​តារា​ស្រី​ប្រចាំ​កម្មវិធី​ទូរទស្សន៍ និង​កូន​ស្រី​ដំបូង​របស់​នាង​បាន​ក្លាយ​ជា​រូបភាព​ដែល​ទទួល​បាន​ការ​ចូលចិត្ត (Like) ច្រើន​ជាង​គេ​ក្នុង​បណ្ដាញ​សង្គម Instagram។

ក្នុង​រយៈពេល​ត្រឹម​តែ​១ថ្ងៃ តារា​ទូរទស្សន៍​ Kylie Jenner រួម​ទាំង​កូន​ស្រី​របស់​នាង​បាន​ទាក់​ទាញ​ចំនួន​ចុច​ Like ច្រើន​ជាង ១៤,១លាន​នាក់ បូករួម​នឹង​ការ​បញ្ចេញ​មតិ​ចំនួន ៥៣៦,០០០​ បាន​ក្លាយ​ជា​កំណត់​ត្រា​ថ្មី​ប្រចាំ​បណ្ដាញ​សង្គម Instagram បន្ទាប់​ពី​រូបភាព​តារា​ចម្រៀង Beyoncé និង​កូន​ភ្លោះ​របស់​នាង​ទទួល​បាន​ការ​ចុច​ Like ចំនួន ១០,៣លាន​នាក់ និង​ចំនួន​អ្នក​បញ្ចេញ​មតិ ៣១៧,០០០នាក់​កាល​ពី​ខែ​កក្កដា។

គួរ​រម្លឹក​ដែរ​ថា Kylie បាន​សម្រាល​កូន​ដំបូង​របស់​នាង​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ហើយ​បាន​ប្រកាស​ជា​ផ្លូវការ​លើ​គណនី Instagram នៅ​ថ្ងៃ​ទៅ​០៤ និង​ថ្ងៃ​ទី​០៥ ក្នុង​ខែ​ដដែល​នាង​បាន​ប្រកាស​ឈ្មោះ​របស់​កូន​នាង​​ថា "Stormi”៕​ ​ ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា