Kim Kardarshian បញ្ចេញ​រូប​ស្រាត​ឲ្យ​កក្រើក​អ៊ីនធឺណិត​ម្ដង​ទៀត

  • 2014-11-12 18:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ម៉ូដែល​​អាមេរិក Kim Kardashian បាន​លេច​​មុខ​លើ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ម្ដង​ទៀត តាម​រយៈ​រូប​ថត​​​ស្រាត​បង្ហាញ​រាង​កាយ​ផ្នែក​ខាង​ក្រោយ​ទាំង​ស្រុង ក្នុង​ទស្សនាវដ្ដី Paper។

 

តារា​ម៉ូដែល និង​ជា​ពិធីការនី​ល្បី​វ័យ ៣៤​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​រូបថត​ពីរ​សន្លឹក ពី​ទស្សនាវដ្ដី Paper ដែល​រូប​ទី​មួយ​​ Kim ​បាន​ថត​ស្រាត​បែរ​ខ្នង ឯ​ក្នុង​រូប​ទី​ពីរ នាង​ស្លៀក​រ៉ូប​វែង​ពណ៌​ខ្មៅ និង​ប្រើ​គូទ​របស់​នាង​ទ្រ​កែវ​ស្រា​យ៉ាង​ទំនង។ រូប​ថត​ទាំង​ពីរ​សុទ្ធ​តែ​មាន​ពាក្យ​ថា "Break the Internet. Kim Karshain”។

 

ទស្សនាវដ្ដី Papers បាន​បង្ហោះ​រូបភាព​ទាំង​ពីរ​នេះ​លើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​បាន​សរសេរ​អម​ថា "សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​រដូវ​រងា​នេះ យើង​មាន​បំណង​មួយ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ល្បី​កក្រើក​អ៊ីនធឺណិត។ ហើយ​យើង​គិត​ថា​គ្មាន​តារា​ណា​ដែល​អាច​សម្រេច​កិច្ចការ​នេះ​បាន​ល្អ​ជាង Kim Kardashain ឡើយ"។

 

កាល​ពី​ខែ​កញ្ញា កន្លង​ទៅ តារា​ម៉ូដែល​កូន​មួយ និង​ជា​ភរិយា​របស់​តារា​ចម្រៀង Kanye West រូប​នេះ ក៏​បាន​ថត​ស្រាត​ជា​ច្រើន​​ប៉ុស្តិ៍​ដែរ​ លើ​ទំព័រ​ទស្សនាវដ្ដី GQ៕ ​​​​​

 

អានអត្ថបទ៖Kim Kardashian​​ មើល​ពី​មុខ​មធ្យម​ងំ​​ពី​ក្រោយ​ខ្នង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ elitedaily
អត្ថបទថ្មី