Kim Kardashian​​ មើល​ពី​មុខ​មធ្យម​ងំ​​ពី​ក្រោយ​ខ្នង

  • 2014-10-20 18:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ទីល​តុបតែង​ខ្លួន​របស់​តារា​ម៉ូដែល​ Kim Kardashian ​ពិត​ជា​មិន​ដែល​ជាន់​គ្នា​ទេ។ ​​កាន់​តែ​ប្លែក​លើក​នេះ​​ ​នាង​លេង​ស្ទីល​​​​ថ្មី​លក្ខណៈ​សាមញ្ញ​​​ពេល​មើល​ពី​មុខ ​តែ​ដល់​បែរ​ខ្នង​ម្នាក់ៗ​ច្បាស់​ជា​លាន់​មាត់​ថា ​វ៉ូវ​ មិន​ខាន។ ​

 

​ការ​លេង​ស្ទីល​ថ្មី​ត្រូវ​បាន​កាមេរ៉ា​អ្នក​ប្រមាញ់​រូបភាព​ចាប់​បាន​ពេល​ តារា​ស្រី​វ័យ ៣៣ ​ឆ្នាំ​​ ​និង​​ស្វាមី​ជា​តារា​រ៉េប​ Kanye West ​បណ្ដើរ​គ្នា​នៅ​ទីក្រុង​ Calabasas ​នៅ​ថ្ងៃ​អាទិត្យ។ ​តារា​ត្រគាក​ធំ​ស្លៀក​​លក្ខណៈ​សាមញ្ញ​គឺ​អាវ​យឺត​ដៃ​វែង​​​រឹប​រាង​ពណ៌​ស​ ​​ខោ​ខោវប៊យ​ ​Daenim ​ត្រឹម​ជង្គង់​​ស្ទីល​រហែក​ជើង ​និង​ស្បែក​ជើង​កែង​ចង​ខ្សែ​ពណ៌​ត្នោត​សម​នឹង​រាង​ឥត​ខ្ចោះ។ ​តែ​ដល់​ពេល​នាង​ដើរ​ហួស​វិញ ​មើល​ទៅ​នាង​ដូច​ជា​ស្អុះស្អាប់​ខ្លាំង​ទើប​ចិត្ត​ល្អ​ចំហ​ល្វែង​ក្រោយ​យ៉ាង​គឃ្លើន​បែប​នេះ។ ​​តោះ​មើល​ ស្ទីល​ថ្មី​របស់​តារា​ស្រី​រូប​នេះ​ដូច​​តទៅ!

អាន៖ Miley Cyrus ​បង្ហោះ​រូប​ស្រាត​មិន​ឈប់ មិន​ខ្វល់​គេ​ហៅ​មនុស្ស​ឆ្កួត

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

 

អត្ថបទថ្មី