Miley Cyrus ​បង្ហោះ​រូប​ស្រាត​មិន​ឈប់ មិន​ខ្វល់​គេ​ហៅ​មនុស្ស​ឆ្កួត

  • 2014-10-14 16:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​ទស្សនិកជន​ជា​ច្រើន​បាន​រិះគន់​ចំពោះ​កាយវិការ​មិន​សមរម្យ​របស់​ខ្លួន តារា​ចម្រៀង​ប៉ុប​​អាមេរិក Miley Cyrus បាន​និយាយ​ថា នាង​មិន​ខ្វល់​រឿង​អ្នក​ដទៃ​ហៅ​នាង​មនុស្ស​ឆ្កួត​នោះ​ទេ ព្រោះ​នាង​អីចឹង​មែន។

 

តារា​ចម្រៀង​សិចស៊ី​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​និយាយ​ដូច្នេះ នៅ​ពេល​ចូល​សម្ដែង​ក្នុង​កម្មវិធី "Sunrise” នៅ​ទីលាន Sydney Opera House ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​តុលា ម្សិលមិញ។ នៅ​មុខ​អ្នក​គាំទ្រ​រាប់​រយ​នាក់ តារា​ចម្រៀង​រូប​នេះ​បាន​ច្រៀង​បទ "Wrecking Ball” និង​បទ​ល្បី​ៗមួយ​ចំនួន​ទៀត និង​បាន​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ចំនួន​របស់​ពិធីករ​ទាក់ទង​នឹង​ឥរិយាបថ​ប្លែក​ៗ​របស់​នាង​នា​ពេល​បច្ចុប្បន្ន។

 

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​ចរិត​ប្លែក​ពី​តារា​ចម្រៀង​ដទៃ​ខ្លាំង​ម្ល៉េះ Miley បាន​និយាយ​ថា "ខ្ញុំ​បាន​សម្រេច​ចិត្ត​មួយ​ឆ្នាំ​ហើយ ថា​គោលដៅ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​គឺ​ត្រូវ​តែ​សប្បាយ​រហូត … ខ្ញុំ​មិន​ខឹង​ទេ​ពេល​អ្នក​ដទៃ​ហៅ​ខ្ញុំ​ថា​មនុស្ស​ឆ្កួត ព្រោះ​ខ្ញុំ​អីចឹង​មែន … បើ​សិន​ខ្ញុំ​មិន​មែន​ជា​អ្នក​ចម្រៀង​ទេ ខ្ញុំ​ប្រហែល​ជា​ចាប់​អាជីព​ជា​អ្នក​កំប្លែង​ហើយ"។ ម្ចាស់​បទ "Adore You” រូប​នេះ​បាន​និយាយ​ទៀត​ថា នាង​គិត​ថា​នាង​ធំ​ហើយ នាង​មិន​គិត​ថា​លុយ និង​កេរ្តិ៍ឈ្មោះ​ជា​អ្វី​គ្រប់​យ៉ាង​នោះ​ទេ។ នាង​ចូល​ចិត្ត​ធ្វើ​អ្វី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង។​

 

កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា គេ​ឃើញ​តារា​ចម្រៀង​រូប​នេះ ដោះ​អាវ​ស្លៀក​តែ​ខោ​ខ្លី​តូច​មួយ​នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ហើយ​ក្រោយ​មក​នាង​ក៏​បាន​បង្ហោះ​រូប​ដោះអាវ និង​រូប​ដេក​ស្រាត​ខោ​នៅ​លើ Instargram ៕

 អានអត្ថបទ៖ យុវជន​ឡើង​ទទួល​ពាន​ជាមួយ Miley Cyrus ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ខែ

អានអត្ថបទ៖ Selena Gomez សម្ពោធ​រឿង​ថ្មី​ ស្លៀក​ឈុត​​ខ្លី បញ្ចេញ​ដើម​ទ្រូង​ស្ទើរ​ទាំង​ស្រុង

ប្រែ​សម្រួល៖ វ៉ា់ន់ថន ប្រភព៖ eonline