Selena Gomez សម្ពោធ​រឿង​ថ្មី​ ស្លៀក​ឈុត​​ខ្លី បញ្ចេញ​ដើម​ទ្រូង​ស្ទើរ​ទាំង​ស្រុង

  • 2014-10-09 18:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​អាមេរិក Selena Gomez បាន​ស្លៀក​រ៉ូប​ក្រហម​ខ្លី​យ៉ាង​សិចស៊ី​ នៅ​ពេល​ចូល​រួម​​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ខ្លួន​រឿង "Rudderless” នៅ​ទីក្រុង Los Angelesកាល​ពី​ថ្ងៃ​អង្គារ ទី​៧ ខែ​តុលា កន្លង​ទៅ។

នៅ​មុខ​​អ្នក​កាសែត និង​ទស្សនិកជន​ជា​ច្រើន តារា​វ័យ ២២​ឆ្នាំ​រូប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ តាម​រយៈ​ការ​​បង្ហាញ​នូវ​រូបរាង​ដ៏​សិចស៊ី ក្នុង​រ៉ូប​ខ្លី​ពណ៌​ក្រហម ដែល​មាន​ក​ជ្រៅ​បង្ហាញ​ដើម​ទ្រូង​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ការ​ធ្វើ​សក់ និង​ផាត់​មុខ​របស់​នាង​មាន​លក្ខណៈ​ស្រគត់ស្រគំ​ធម្មតា។

 

ក្នុង​ភាពយន្ត​បែប​មនោសញ្ចេតនា​មួយ​នេះ Selena បាន​ដើរ​តួ​ជា​ Katie Ann Lucas ដែល​សង្សារ​របស់​នាង​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ការ​វាយប្រហារ​ដ៏​ធំ​មួយ។ នេះ​គឺ​ជា​ស្នាដៃ​ដឹកនាំ​ទី​មួយ​របស់​លោក William H. Macy និង​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ផ្សេង​ៗ​ទៀត​ដូច​ជា Billy Crudup, Anton Yelchin, Felicity Huffman និង​តារា​ជា​ច្រើន​ទៀត។ "Rudderless" នឹង​ចេញ​បញ្ចាំង​នៅ​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ខាង​មុខ​នេះ។

 

​បើ​ទោះ​ជា​មិន​ទាន់​បាន​ចេញ​បទ​ចម្រៀង​ថ្មី ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ Selena បាន​ចេញ​ភាពយន្ត​បន្ត​បន្ទាប់​គ្នា​ ដូច​ជា​រឿង "Spring Breakers” , “Getaway”, និង "Behaving Badly” ជា​ដើម។

អានអត្ថបទ៖ ក្រោយ​ Unfollow មិត្តប្រុស​លើ​ Twitter ឥលូវ​ Selena​ ​ត្រឡប់​មក​ផ្អែម​ជាថ្មី
 

ទស្សនា​ឈុត​ខ្លី​ៗ​ពី​រឿង "Rudderless”៖

http://youtu.be/FGBVnURPuOg

អានអត្ថបទ៖ Selena និង​​តារា​ម៉ូដែល​ហូលីវូដ​​មក​បង្អួត​ដើម​ទ្រូង​​​ក្នុង​ពិធី​ជប់លៀង​ CR Fashion​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ huffingtonpost