យុវជន​ឡើង​ទទួល​ពាន​ជាមួយ Miley Cyrus ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ខែ

  • 2014-10-08 18:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន Jesse Helt ដែល​បាន​ឡើង​ទទួល​ពាន​ជាមួយ​តារា​ចម្រៀង​អាមេរិក Miley Cyrus ក្នុង​កម្មវិធី MTV Video Music Awards និង​ជា​អ្នក​អាន​សុន្ទរកថា​របស់​នាង ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ចំនួន​៦​ខែ​ពី​បទ​បំពាន​ការ​ព្យួរទោស​របស់​ខ្លួន​ នៅ​ទីក្រុង Dallasរដ្ឋ Oregon។

 

 

យុវជន​វ័យ ២២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប៉ូលិស​នាំ​ចូល​សវនាការ​ទាំង​ជាប់​ខ្នោះ កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​រូប​គេ​បាន​សុំ​ការ​សម្រាល​ទោស​ពី​ចៅក្រម Monte Campbell។ Helt បាន​ប្រាប់​ចៅក្រម​ថា គេ​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា មើល​មក​គេ​ជា​មនុស្ស​ល្អ មិនមែន​ជា​មនុស្ស​បង្ក​រឿង​ក្នុង​សង្គម​នោះ​ទេ។

 

Helt ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១០ សម្រាប់​បទ​ល្មើស​មជ្ឈិម។ នៅ​ឆ្នាំ​បន្ទាប់​គេ​ក៏​មិន​បាន​ទៅ​ជួប​មន្ត្រី​ដែល​មើល​ការ​ខុស​ត្រូវ​ចំពោះ​ការ​ព្យួរ​ទោស​របស់​ខ្លួន និង​មិន​បាន​បំពេញ​​ការងារ​សង្គម​តាម​ការ​កាត់​ទោស​របស់​តុលាការ​​ឡើយ ក្រោយ​ផ្លាស់​ទៅ​រស់​នៅ ទីក្រុង Los Angeles។ Helt ​បាន​ស្វែង​រក​ការងារ​ជា​តារា​ម៉ូដែល ហើយ​ពេល​ខ្លះ​ធ្លាក់​ខ្លួន​ជា​ជន​អនាថា​ ដេក​តាម​ចិញ្ចើម​ផ្លូវ។​

 

តារា​ចម្រៀង Cyrus បាន​ជួប​ Helt ​ដោយ​ចៃដន្យ និង​បាន​អញ្ជើញ​គេ​ឲ្យ​ចូលរួម​ កម្មវិធី​ទទួល​ពាន​រង្វាន់​ជាមួយ​នាង កាល​ពី​ថ្ងៃ​ទី២​៤ ខែ​សីហា ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណ​ក្នុង​កម្មវិធី​នេះ ក៏​នាំ​មាន​ការ​សើរើ​រឿង​ជាប់​ទោស​​របស់​គេ​​ឡើងវិញ ៕

អានអត្ថបទ៖លេច​រូប​ Miley Cyrus ឲ្យ​អ្នក​គាំទ្រ​លូក​ស្ទាប​កេរ្តិ៍​ខ្មាស​តាម​ចិត្ត​ ពេល​សម្ដែង​លើ​ឆាក​

អានអត្ថបទ៖ Miley Cyrus ​យក​ទង់ជាតិ​គេ មក​​លេង​​ក្នុង​កាយវិការ​សិច ឥលូវ​មាន​រឿង (វីដេអូ)

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ nydailynews