Miley Cyrus ​យក​ទង់ជាតិ​គេ មក​​លេង​​ក្នុង​កាយវិការ​សិច ឥលូវ​មាន​រឿង (វីដេអូ)

  • 2014-09-19 21:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​អាមេរិក Miley Cyrus បាន​ធ្វើ​ឲ្យ​ប្រជាជន​ម៉ិកស៊ីកូ​មាន​ការ​ក្ដៅ​ក្រហាយ​ ក្រោយ​ពី​តារា​វ័យ ២១​ឆ្នាំ​រូប​នេះ​ បាន​យក​ទង់​ជាតិ​របស់​ពួក​គេ​មក​លាយឡំ​ក្នុង​ការ​សម្ដែង​មិន​សមរម្យ​មួយ។

តារា​ចម្រៀង​សិចស៊ី​រូប​នេះ នឹង​អាច​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ ឬ​ក៏​ចូល​ពន្ធនាគារ​មួយ​រយៈ​ខ្លី បន្ទាប់​ពី​នាង​ឲ្យ​អ្នក​រាំ​ម្នាក់​យក​ទង់ជាតិ​ប្រទេស​ម៉ិកស៊ីកូ មក​​ត្រដុស​លេង​លើ​គូទ​ក្លែងក្លាយ​របស់​នាង ស្រប​ពេល​ដែល​នាង​នឹង​អ្នក​រាំ​ទាំង​នោះ​កំពុង​បញ្ចេញ​កាយវិការ​រាំ​យ៉ាង​ស្រើប​ស្រាល លើ​ឆាក​តន្ត្រី​ទេសចរណ៍​ ក្នុង​ទីក្រុង Monterrey ភាគ​ខាង​ជើង​នៃ​រដ្ឋ​ Nuevo Leon នៃ​ប្រទេស​ម៉ិកស៊ីកូ កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ។ អ្វី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ថា​ថ្ងៃ​ដែល​នាង​សម្ដែង គឺ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​របស់​ពួក​គេ​តែ​ម្ដង។ ​

ក្រុម​អ្នក​ច្បាប់​នៃ​ប្រទេស​ម៉ិកស៊ីកូ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​កាត់​ទោស​តារា​ចម្រៀង​រូប​នេះ សម្រាប់​ការ​ប្រមាថ​ជាតិ​របស់​គេ។ សមាជិក​សភា លោក Franciso Trevino បាន​និយាយ​ថា "នាង​និង​ក្រុម​របស់​នាង អាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ ១២០០ដុល្លារ ឬ​ក៏​ឃុំ​ខ្លួន រយៈ​ពេល ៣៦​ម៉ោង"។

 

ក្នុង​វីដេអូ​ដែល​គេ​ថត​បាន​ពី​លើ​ឆាក​នោះ​ គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ម្ចាស់​បទ "Adore You” រូប​នេះ បាន​រាំ​គ្រវី​គូទ ដាក់​ទង់ជាតិ​​​ម៉ិកស៊ីកូ។ ​

ប្រសិន​បើ​ត្រូវ​ជាប់​ទោស​មែន Cyrus មិន​មែន​ជា​តារា​ទី​មួយ​ឡើយ​ដែល​មាន​ទោស​ដោយ​សារ​រឿង​នេះ។ កាល​ពី​ឆ្នាំ​២០០៨ តារា​ចម្រៀង​ម៉ិកស៊ីកូ Paulina Rubio ត្រូវ​បាន​ផាក​ពិន័យ​ដោយ​សារ​បាន​ថត​រូប​អាក្រាត ប៉ុន្តែ​បែរ​យក​តែ​ទង់ជាតិ​​ប្រទេស​នេះ​មក​បិទបាំង​ ៕

ទស្សនា​វីដេអូ៖ http://youtu.be/B0XX7lWPwVc

អាន៖ ភាពយន្ត​របស់​ក្រុម One Direction ត្រៀម​ចូល​មក​ដល់​ស្រុក​ខ្មែរ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail