HTC លក់ទូរសព្ទ​លែង​ចេញ គ្រាន់​ដើម​ឆ្នាំ​​ភា្លម​ធ្លាក់​ចំណូល​ជាង​ ១៥ ភាគរយ

  • 2018-02-09 01:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​ទៅ​ឆ្នាំ ២០១១ ក្រុមហ៊ុន HTC ធ្លាប់​ឈរ​ឈ្មោះ​លំដាប់​ទី ៣ ផ្នែក​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក បន្ទាប់​ពី​ក្រុមហ៊ុន Apple និង SAMSUNG។ សម្រប​ទីផ្សារ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ឡើង ក្រុមហ៊ុន​តៃវ៉ាន់​ត្រូវ​ប្រឈម​បញ្ហា​បណ្ដាក់​គ្នា​ប៉ុន្មាន​ឆ្នាំ​ឥត​ល្ហែ​ដោយ​សូម្បី​តែ​ដើម​ឆ្នាំ ២០១៨ នេះ។

ចំណូល​សរុប​នៃ​ការ​លក់​ក្នុងខែមករា ធ្លាក់​ចុះ ១៥ ភាគរយ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ ២០១៧ ហើយ​ធៀប​ទៅ​នឹង​ខែ​មករា ឆ្នាំដដែល ធ្លាក់​ចុះ​ដល់ ២៧ ភាគរយ ។ ប៉ុន្តែ​នៅ​មាន​ទឹកមាត់​លេប​បន្តិច ព្រោះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ទៅ Google បាន​ប្រកាស​បោះ​ទុន​ជាមួយ​វិស័យ​ផលិត​ស្មាតហ្វូន HTC ក្បែរ ១.១ ប៊ីលាន​ដុល្លារ ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​ត្រូវ​ដោះដូរ​បុគ្គលិក​ខ្លួន​ប្រមាណ ២ ០០០ នាក់។

រំឭក​ដែរ​ថា​កន្លង​ទៅ​ក៏​មាន​ចចាមអារ៉ាម​ពី​ការ​បង្ហាញ​ខ្លួន HTC U12 ដោយ​នឹង​មាន​បន្ទះ​ឈីប Snapdragon 845 ព្រម​អេក្រង់​ច្បាស់​កម្រិត 4K បន្សំ​មុខងារ Edge Sense ដូច U11 ប៉ុន្តែ​ពន្យារពេល​បង្ហាញ​ខ្លួន​ដល់​ខែ​មិនា​ឬ​មេសា​ឯ​ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី