App ថ្មី រួម​គ្នា​សម្អាត​បរិស្ថាន​កម្ពុជា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​ថ្ងៃនេះ

  • 2018-02-09 09:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoGreenCambodia ជា​កម្មវិធី​ទូរសព្ទ​ដៃ​នៅ​លើ​ស្មាតហ្វូន ដែល​ទើប​នឹង​ប្រកាស​ដាក់​ឲ្យ​ដោនឡូត​ឥត​គិត​ថ្លៃ​នៅថ្ងៃ​នេះ។

របៀប​ប្រើ

អ្នក​អាច​បង្កើត​ព្រឹត្តិការណ៍​សម្អាត​ផ្ទាល់​ខ្លួន​ ដោយ​អញ្ជើញ​មិត្តភក្តិ​និង​គ្រួសារ ឲ្យ​ចូល​រួម​។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ចង់​ចូល​រួម​ក្នុង​ការ​សម្អាត សូម​ចូល​ទៅ App ចុច​លើ​ពាក្យ "ព្រឹត្តិការណ៍” ដើម្បី​រក​មើល​ពី​កាល​វិភាគ​ត្រូវ​ចូល​រួម។

ដោនឡូត GogreenCambodia ចុច​ទីនេះ

កម្មវិធី​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង ជួយ​ឲ្យ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ពណ៌​បៃតង និង​បរិស្ថាន​ស្អាត ដោយ​ផ្ដើម​ពី​យើង​ម្នាក់ៗ តាម​រយៈ​ការ​បណ្ដុំ​នៃ​ព្រឹត្តិការណ៍​ជាក់លាក់​ដែល​មាន​នៅ​ក្នុង​កម្មវិធី។

GoGreenCambodia បង្កើត​ឡើង​ដោយ​អង្គការ InSTEDD iLabSEA ដែល​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​សាលា​រាជធានី​ភ្នំពេញ​។

"បរិស្ថាន​ស្អាត ផ្ដើម​ចេញ​ពី​យើង​ម្នាក់ៗ" ជា​ប្រសាសន៍​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក អៀង អូននី ដែល​ជា​សារ​ខ្លី​មួយ​ក្នុង​គោល​បំណង​ជំរុញ​​ប្រជាពលរដ្ឋ​គិតគូរ​លើបញ្ហា​បរិស្ថាន​ជុំ​វិញ​ខ្លួន ដោយ​ផ្ដើម​ពី​គ្រប់គ្នា​។ លោក​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​បរិស្ថាន​ ដោយ​សង្កត់​ធ្ងន់​លើ​បញ្ហា​សំរាម​ដែល​ជា​បញ្ហា​ប្រឈម​ក្នុង​ទីក្រុង​ពេល​បច្ចុប្បន្ន។

លោក​ក៏​បាន​សាទរ​ ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​បង្កើត​ចេញ​ជា​កម្មវិធី GoGreen ឡើង ដើម្បី​ជា​ការ​រួម​ចំណែក​មួយ​ផ្នែក​ធំ ក្នុង​ការ​សម្អាត​បរិស្ថាន​ក្នុង​ទីក្រុង ក៏​ដូចជា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យុវវ័យ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ស្មាតហ្វូន​ក្នុង​ដៃ បាន​ដឹង​ពី​ដំណឹង​នានា​ទាក់​ទង​នឹង​ការ​សម្អាត​បរិស្ថាន របៀប​​ថែរក្សា​បរិស្ថានជុំវិញ ជម្រុញ​ឲ្យ​មាន​ការ​​ចូល​រួម​ចំណែក​កាន់​តែ​ច្រើន​​៕

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម