ផលប្រយោជន៍៣យ៉ាងនៃផ្លែឪឡឹក
- 2018-02-10 02:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប្រយោជន៍៣យ៉ាងនៃផ្លែឪឡឹក
ចន្លោះមិនឃើញ
១.ធ្វើឲ្យស្បែកភ្លឺ
ទឹកលាងមុខឪឡឹកអាចជួយលាងស្បែកមុខខាងក្នុងរបស់អ្នកបានយ៉ាងជ្រៅ។ ជ្រលក់សំឡីជាមួយនឹងទឹកឪឡឹកដែលលាយជាមួយទឹកឃ្មុំរួចធ្វើការជូតវាពេញផ្ទៃមុខនិងករបស់អ្នក។អ្នកប្រាកដជាមានអារម្មណ៍ស្រស់ស្រាយនិងស្បែកភ្លឺថ្លា។
២.កម្ចាត់មុនក្បាលខ្មៅ
យកសាច់ឪឡឹកមកច្របាច់យកទឹកហើយលាយជាមួយម្សៅ besan (ប្រភេទម្សៅសម្រាប់យកទៅធ្វើអាហារដែលសំបូរទៅដោយជាតិប្រូតិអ៊ិន ដែក និង fiber) រួចលាបវាលើមុខហើយទុកវាចោលពី ២០ ទៅ ២៥នាទីរហូតដល់វាស្ងួតសឹមលាងវាចេញ។ វាពិតជាជួយកម្ចាត់មុនក្បាលខ្មៅ និងធ្វើឲ្យមុខរបស់អ្នកសភ្លឺជាងមុន។
៣.កាត់បន្ថយស្នាមខ្មៅដោយសារកម្តៅថ្ងៃ
យកឪឡឹកនិងត្រសក់ដែលមានបរិមាណស្មើគ្នារួចកិនវាលាយចូលគ្នា។ លាបវាលើមុខរបស់អ្នករួចទុកវាចោលប្រហែល ២០នាទី។ អនុវត្តតាមរូបមន្តនេះជារៀងរាល់ថ្ងៃក្នុងរយះពេល ១ខែ អ្នកនឹងឃើញស្នាមខ្មៅដោយសារកម្តៅរលាយបាត់អស់ជាមិនខាន។
ចុចអាន៖